ព័ត៌មានជាតិ
ជូនដំណឹង ចាប់ពីយប់នេះ ខេត្តកំពតដាក់បម្រាមគោចរពីម៉ោង ៨ ០០ យប់ ដល់ម៉ោង ៥ ០០ ព្រឹក
រដ្ឋបាលខេត្តកំពតបានចេញសេចក្តីជូនដំណឹងដល់សាធារណជន និងប្រជាពលរដ្ឋពីការដាក់បម្រាមគោចរពីម៉ោង២០៖០០ យប់ ដល់ម៉ោង៥ ០០ ព្រឹក ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២១។
ជាមួយគ្នានេះ អាជ្ញាធរខេត្តក៏បញ្ជាក់ដែរថា គ្មានការបិទផ្សារណាមួយឡើយ ក្នុងភូមិសាស្ត្រខេត្តកំពត គឺផ្ដោតសំខាន់ទៅលើការហាមឃាត់ការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងការជួបជុំនានា ព្រមទាំងបម្រាមគោចរពីម៉ោង២០៖០០ យប់ដល់ម៉ោង៥ព្រឹក ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២១ តែប៉ុណ្ណោះ។
រដ្ឋបាលខេត្តសំណូមពរ ឲ្យបងប្អូនប្រជាពលរដ្ឋកុំមានការយល់ច្រលំថា រដ្ឋបាលខេត្តគ្រោងបិទផ្សារណាមួយឡើយ តែត្រូវគោរពវិធានការរដ្ឋបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត យោងតាមការចាំបាច់របស់រដ្ឋបាលខេត្ត។
សូមអានសេចក្តីសម្រេចលម្អិតខាងក្រោមនេះ៖
ប្រការ១.
គ្រប់ផ្សាររដ្ឋ ផ្សារឯកជនផ្សារម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ អាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈ អាជីវករ អ្នកលក់ដូរ អ្នកចែកចាយគ្រឿងស្រវឹងគ្រប់ប្រភេទ ត្រូវផ្អាករាល់ ការបម្រើ និងលក់គ្រឿងស្រវឹងជូនភ្ញៀវ រយៈពេល មួយសប្តាហ៍ គិតចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ក្នុងភូមិសាស្ត្រខេត្តកំពត។
ប្រការ២.
ត្រូវបានដាក់ចេញនូវវិធានការដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកំពត ដែលមានថិរវេលាអនុវត្តរយៈពេលមួយសប្តាហ៍ គិតចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ក្នុងភូមិសាស្ត្រខេត្តកំពត។
ប្រការ៣.
ត្រូវផ្អាកជាបណ្តោះអាសន្ននូវសកម្មភាពអាជីវកម្មចំពោះ អាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈ និងភោជនីយដ្ឋាននៅតាមសណ្ឋាគារ នៅចន្លោះម៉ោង ២០ (ម្ភៃ) ដល់ម៉ោង ៥(ប្រាំ) ជាកំហិត ប៉ុន្តែអាចលក់អាហារវេចខ្ចប់បាន។
ប្រការ៤.
ត្រូវផ្អាកជាបណ្តោះអាសន្ននូវការប្រមូលផ្តុំ ឬការជួបជុំគ្នាទទួលទានអាហារ ភេសជ្ជៈ ឬទទួលទាន គ្រឿងស្រវឹង នៅចន្លោះម៉ោង ២០(ម្ភៃ) ដល់ម៉ោង ៥(ប្រាំ) លើកលែងតែករណីដូចខាងក្រោម៖
– ការជួបជុំក្នុងចំណោមគ្រួសារសមាជិកគ្រួសារដែលរស់នៅក្នុងលំនៅឋាន ឬទីសំណាក់ជាមួយគ្នា
– ការរៀបចំពិធីបុណ្យសព ដោយគោរពតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច
– ការជួបជុំរបស់បុគ្គលិកសុខាភិបាល ដើម្បីយកវត្ថុសំណាកបុគ្គលដែលពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោល ជាមួយអ្នកផ្ទុកជំងឺកូដ-១៩ ឬដើម្បីយកអ្នកដែលផ្ទុកជំងឺកូវីដ-១៩ ក៏ដូចជាបុគ្គលិកសុខាភិបាល ដែលបំពេញការងារសង្គ្រោះបន្ទាន់ផ្សេងទៀត
– ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ក្នុងការបំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ
– ការជួបជុំមនុស្សដែលមានភាពចាំបាច់សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ក្នុងគោលបំណង ផ្សេងទៀតតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។
ប្រការ៥.
ត្រូវផ្អាកជាបណ្តោះអាសន្ននូវការធ្វើចរាចរណ៍ក្នុងភូមិសាស្ត្រខេត្តកំពត នៅចន្លោះម៉ោង ដល់ម៉ោង ៥(ប្រាំ) លើកលែងតែករណីដូចខាងក្រោម៖
– ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ និងមូលហេតុចាំបាច់ក្នុងគ្រួសារ ដែលមានលិខិតបញ្ជាក់ ឬការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត
– ការធ្វើដំណើររបស់បុគ្គលិកក្រុមគ្រូពេទ្យទាំងផ្នែករដ្ឋ និងឯកជន មន្ត្រីរាជការ ក្រុមពន្លត់អគ្គីភ័យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីបំពេញបេសកកម្មជូនស្ថាប័ន/អង្គភាព
– ការធ្វើចរាចររបស់រថយន្តដឹកទំនិញ រថយន្តបាញ់បេតុង រថយន្តសម្រាប់បម្រើឲ្យការដឹកជញ្ជូនទំនិញ ផ្គត់ផ្គង់ការដ្ឋានសំណង់ រថយន្តដឹកសម្រាម សំណល់រឹង និងសំណល់វេជ្ជសាស្ត្រ ការដឹកជញ្ជូនម្ហូប អាហាររបស់បុគ្គលិកបម្រើសេវាដឹកជញ្ជូន
– ការធ្វើដំណើររបស់បុគ្គលិក និងកម្មករទៅកន្លែងបំពេញការងារនៅក្នុងសហគ្រាស គ្រឹះស្ថាន រោងចក្រឬទីតាំងអាជីវកម្ម ដែលអនុញ្ញាតឲ្យបើកដំណើរការជាធម្មតា
– ការធ្វើដំណើរចាំបាច់ផ្សេងៗទៀត ដែលមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។
ប្រកការ៦.
ការអនុវត្តការផាកពិន័យអន្តរការណ៍ នឹងត្រូវកំណត់ដោយសេចក្តីសម្រេចមួយដោយឡែករបស់រដ្ឋបាលខេត្ត ស្របតាមស្មារតី នៃប្រកាសអន្តរក្រសួងលេខ ១០៤៥ប្រក ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ប្រការ៧.
បទបញ្ញត្តិទាំងឡាយណារបស់រដ្ឋបាលខេត្ត ដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។
ប្រការ៨.
នាយករដ្ឋបាលសាលាខេត្ត ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត រដ្ឋបាល ក្រុង/ស្រុកទាំង០៨ មន្ទីរ/អង្គភាពជុំវិញខេត្ត ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះឲ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ