Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រកាសប្រធានសមាគមទូរទស្សន៍កម្ពុជាបណ្ដោះអាសន្ន ជំនួស លោក ម៉ៅ អាយុទ្ធ

បានផុស

នៅ

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចេញប្រកាស នៅថ្ងៃទី១ ខែមិថុនានេះ ទទួល លោក កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន ជាប្រធានសមាគមទូរទស្សន៍កម្ពុជា បណ្ដោះអាសន្ន ជំនួស លោក ម៉ៅ អាយុទ្ធ​ ដែលបានទទួលមរណភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរបញ្ជាក់ថា លោក កឹម គុណវឌ្ឍន៍ ជារដ្ឋលេខាធិការក្រសួងព័ត៌មាន គឺជាអតីតអគ្គនាយកទូរទស្សន៍ជាតិ។

គួររំលឹកថា លោក ម៉ៅ អាយុទ្ធ អតីតរដ្ឋលេខាធិការក្រសួងព័ត៌មាន បាន​ឆ្លង​វីរុសកូវីដ-១៩ កាល​ពី​ថ្ងៃទី០៥ ខែមេសា និងបានទទួលមរណភាព នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (ពេទ្យរុស្ស៉ី) នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ ដោយសារជំងឺកូវីដ-១៩៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម