ព័ត៌មានជាតិ
កម្លាំងចម្រុះស្រុកស្វាយទាបចុះបិទហាងខារ៉ាអូខេផឹកស៊ីមួយកន្លែងល្មើសបម្រាម
ខេត្តស្វាយរៀង៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានដឹកនាំកម្លាំងបញ្ជាការឯកភាពស្រុកស្វាយទាប ដែលមានលោកអភិបាលស្រុក កម្លាំងអធិការនគបាលស្រុក ប៉ុស្តិ៍រដ្ឋបាលឃុំកងរាជអាវុធហត្ថស្រុក ចុះបង្ក្រាបហាងខារ៉ាអូខេ មួយកន្លែង យីហោ “ម៉ាយហ្វេវ័ររីត” ស្ថិតនៅភូមិទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង នៅវេលាម៉ោង៩យប់ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១។

សមត្ថកិច្ចឃាត់ខ្លួនបាន មេកាខារ៉ាអូខេ និងស្ត្រីបម្រើការងារក្នុងហាងចំនួន១៧នាក់ ដើម្បីយកវិភាគសំណាក និងធ្វើចត្តាឡីសក័នៅក្នុងហាងចំនួន១៤ថ្ងៃ ចំណែកភ្ញៀវ ចំនួន១០នាក់ទៀត ត្រូវបានដោះលែងឲ្យត្រឡប់ទៅផ្ទះវិញ។
ទាក់ទិនករណីនេះដែរ លោកអភិបាលស្រុកស្វាយទាប បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា ដោយហាងខារ៉ាអូខេ យីហោ ម៉ាយហ្វេវ័ររីត បើកធ្វើអាជីវកម្ម ទទួលភ្ញៀវឲ្យចូលផឹកស៊ី អង្គុយកកកុញទើបមានការបង្ក្រាប ក៏ប៉ុន្តែអត់បិទអាជីវកម្មទេ ហើយក៏អត់ផាកពិន័យដែរ គ្រាន់តែឃាត់អប់រំ ហើយឲ្យធ្វើអាជីវកម្មធម្មតា ដោយលក់វិចខ្ចប់ មិនអនុញ្ញាតិឲ្យទទួលភ្ញៀវចូលស៊ីផឹកក្នុងហាងទៀតទេ។

លោកអភិបាលស្រុកស្វាយទាប បានបន្តទៀតថា បើបិទអាជីវកម្មទៅ ធ្វើឲ្យប៉ះពាល់ដល់ជីវភាពអ្នកបម្រើការងារក្នុងហាងនេះ ទើបអាជ្ញាធរមិនឲ្យបិទហាង ដោយឲ្យលក់វិចខ្ចប់ ហើយនៅយប់កើតហេតុគឺមានភ្ញៀវចូលផឹកស៊ីក្នុងហាង និងមានអ្នកមកទិញវិចខ្ចប់ដែរ ដូច្នេះទើបគ្រាន់តែឃាត់អប់រំ។
ចំណែកសមត្ថកិច្ចម្នាក់បានបង្ហើបឲ្យដឹងថា ហាងខារ៉ាអូរខេយីហោ “ម៉ាយហ្វេវ័ររីត” នេះផ្គើនសមត្ថកិច្ច គឺសមត្ថកិច្ចធ្លាប់បានចុះទៅអប់រំ ចំនួន២លើករួចមកហើយ មិនឲ្យទទួលភ្ញៀវ ចូលផឹកស៊ីក្នុងហាង និងមាននាងៗកំដរ ក៏ប៉ុន្តែម្ចាស់ហាងមិនព្រមស្តាប់នៅតែបន្តបើក៕
អត្ថបទ៖ ភក្ដី


-
ចរាចរណ៍១ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន