ព័ត៌មានជាតិ
ដាក់បញ្ជាឲ្យមេប៉ូលិសខណ្ឌទាំំង ១៤ ចុះបង្រ្កាប ក្មេងទំនើងច្នៃម៉ូតូបំពងសម្លេងរំខានគ្រប់ច្រកល្ហក
ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាទៅដល់ស្នងការរង នាយការិយាល័យ និងអធិការនគរបាលខណ្ឌទាំង១៤ ត្រូវចុះល្បាតគ្រប់ច្រកល្ហកទាំងអស់ ដើម្បីបង្ការ និងទប់ស្កាត់បទល្មើសនានាកុំឲ្យកើតមានឡើង ជាពិសេសបង្រ្កាបម៉ូតូកែច្នៃបង្កសម្លេងរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។
ទន្ទឹមនេះលោកស្នងការក្រុង ក៏បានណែនាំឱ្យអធិការដ្ឋានខណ្ឌទាំង១៤ ត្រូវបង្ក្រាបឲ្យបាននូវក្រុមក្មេងទំនើងដែលតែងតែបង្កបញ្ហាផ្សេងៗផងដែរ។
ថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំខែឧសភា និងទិសដៅការងារសម្រាប់ខែមិថុនា តាមរយ:កិច្ចប្រជុំអនឡាញ របស់ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២ មិថុនានេះ លោកឧត្ដមសេនីយ៍ឯក ស ថេត បានក្រើនរំលឹកដល់មន្ត្រីទាំងអស់ ត្រូវតែផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋឲ្យបានល្អ ទាំងការប្រើប្រាស់កាយវិការ និងសម្តីឲ្យបានសមរម្យ និងផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័សបំផុត ដើម្បីចូលរួមជាមួយរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍១៨ ម៉ោង ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
កីឡា៤ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ