ព័ត៌មានជាតិ
អ្នកនាង ដេត ម៉ាលីណា បង្ហាញខ្លួននៅតុលាការព្រឹកមិញនេះ
ភ្នំពេញ៖ នៅព្រឹកមិញនេះ មហាជនមានការចាប់អារម្មណ៍ ក្រោយបានឃើញអ្នកនាង ដេត ម៉ាលីណា ធ្វើដំណើរចេញពីសាលាដំបូងរាជធានីភ្នំពេញ ជាប់ពាក់ព័ន្ធបណ្តឹងលើអតីតឧកញ៉ា ឌួង ឆាយ ពីបទប្រើប្រាស់អំពើហិង្សា។
រឿងរ៉ាវជម្លោះគ្រួសាររវាងលោក ឌួង ឆាយ និងអតីតភរិយាអ្នកនាង ដេត ម៉ាលីណា ធ្វើឲ្យកក្រើកប្រទេសកាលពីចុងឆ្នាំ២០២០។ មហាជនបានគិតថា វាបានបញ្ចប់ទៅហើយនោះ តាមពិតគឺនៅមិនទាន់ដាច់ស្រេចឡើយពោលគឺអ្នកនាង ដេត ម៉ាលីណា នៅតែបន្តនិងបានដាក់ពាក្យប្ដឹងអតីតសា្វមីគឺលោក ឌួង ឆាយ ពីបទប្រើប្រាស់អំពើហិង្សាមកលើរូបរាងកាយ។

ដោយឡែកនៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២ ១នេះ គេក៏បានឃើញអ្នកនាង ដេត ម៉ាលីណា បានឡើងតុលាការតាមដីកាកោះហៅរបស់សាលាដំបូងរាជធានីភ្នំពេញ។ កន្លងមកធ្លាប់មានការចុះផ្សាយថារឿងរ៉ាវរបស់អ្នកទាំងពីរ បានបញ្ចប់សព្វគ្រប់អស់ ហើយក្រោយពីលោក ឌួង ឆាយ ព្រមអហោសកម្មគ្រប់យ៉ាង ហើយចុះចេញដោយខ្លួនទទេជាមួយនឹងបំណុលធនាគារជាង៣លានដុល្លារអាមេរិកថែមទៀតផង។

ជុំវិញករណីខាងលើនេះ គេមិនទាន់ដឹងថាអ្នកនាង ដេត ម៉ាលីណា អាចលើកលែងទោស ឫក៏អហោសកម្មឲ្យអតីតស្វាមីគឺលោក ឌួង ឆាយ ដូចការទទូចសុំក្នុងការឡាយបានដែរឬយ៉ាងណាទេ?៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ