Connect with us

ព័ត៌មានជាតិ

ជី​កស្តារប្រឡាយម័រ ប្រវែងជាង​៣​គីឡូម៉ែត្រ ចាប់​ពី​ស្ថានីយ​បូមទឹក​លូ ៥ ដល់​ស្ថានីយ​បូមទឹក​បឹងទំពុន

បានផុស

នៅ

ភ្នំពេញ៖ បើទោះបីរាជធានីភ្នំពេញបាននឹងកំពុងរីករាលដាលនៃជម្ងឺកូវីដ-១៩ក៏ដោយ ក៏ប៉ុន្តែអាជ្ញាធររាជធានីភ្នំពេញនៅតែបន្តធ្វើសកម្មភាពស្តារនិងអភិវឌ្ឍមូលដ្ឋានរាជធានីដដែល មានន័យថា ដៃម្ខាងធ្វើការអភិវឌ្ឍនិងដៃម្ខាងទៀត បង្ការនិងទប់ស្កាត់ជម្ងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែងនៅពេលនេះ អាជ្ញាធររាជធានីភ្នំពេញបាននឹងកំពុងជីកស្តារប្រឡាយម័រ នៅក្នុងភូមិសាស្រ្តភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ មានប្រវែងជាង៣គីឡូម៉ែត្រ ដោយចាប់ពីស្ថានីយបូមទឹកលូ៥ ដល់ស្ថានីយបូមទឹកបឹងទំពុន ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ដើម្បីរំដោះការលិចលង់ ភូមិដ្ខានប្រជាពលរដ្ឋដោយជំនន់ទឹកភ្លៀងនារដូវវស្សានេះ។

លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ បានមានប្រសាសន៍អោយដឹងនៅព្រឹកថ្ងៃទី០២មិថុនានេះថា ក្រោមការណែនាំរបស់លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្រុមការងារនៃ​មន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ បាននឹងកំពុងធ្វើសកម្មភាពស្តារប្រឡាយម័រ ដោយចាប់ផ្តើមស្តារ កាល​ពី​ថ្ងៃទី១៨កុម្ភៈឆ្នាំ២០២១ និងគ្រោងបញ្ចប់នៅចុងខែសីហាឆ្នាំ២០២១ខាងមុខនេះ ដែលមានប្រវែងជាង៣គីឡូម៉ែត្រ ទទឺងចាប់ពី២០ម៉ែត្រទៅ៣០ម៉ែត្រ ចាប់ពីស្ថានីយបូមទឹកលូ៥ ដល់ស្ថានីយបូមទឹកបឹងទំពុន។

លោក ម៉ៅ ប៊ុនធឿន បានបញ្ជាក់ផងដែរថា ប្រឡាយម័រនេះពិតជាមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកពីភូមិដ្ឋានប្រជាពលរដ្ឋ ដោយបានរំដោះទឹកភ្លៀងមួយផ្នែកខ្លះនៃខណ្ឌដង្កោ ខណ្ឌពោធិសែនជ័យនិងខណ្ឌមានជ័យ។ គិតមកដល់ពេលនេះប្រឡាយម័រ សម្រេចបានប្រវែង១៥៥២ម៉ែត្រហើយស្មើនឹង៥១%៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

យន្ត​ហោះឈ្លប​យក​ការណ៍​របស់​​អាមេរិក​ធ្លាក់​​នៅភាគខាងត្បូងហ្វីលីពីន​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

យន្តហោះដឹកអ្នកដំណើរអាមេរិកមួយគ្រឿង បាត់ចេញពីរ៉ាដា មិនដឹងជោគវាសនាទៅជាយ៉ាងណា

សន្តិសុខសង្គម៤៧ នាទីutes មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ភ្នំសំពៅ
សន្តិសុខសង្គម៨ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

ផ្សារក្រមួន
សន្តិសុខសង្គម៩ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

Sokha Hotels

ព័ត៌មានពេញនិយម