ព័ត៌មានជាតិ
សង្ស័យពុលស្រាស ស្លាប់ ៧នាក់ និងជាង៤០ នាក់កំពុងសង្គ្រោះនៅមន្ទីរពេទ្យ នៅពោធិ៍សាត់
មានករណីសង្ស័យពុលស្រាស មួយករណីទៀតហើយ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ បណ្ដាលឲ្យមនុស្សចំនួន៧នាក់ បានស្លាប់ជាបន្ដបន្ទាប់ រហូតមកដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១នេះ ខណៈមនុស្សជាង៤០ នាក់ទៀត កំពុងសង្គ្រោះនៅមន្ទីរពេទ្យ។
សេចក្ដីរាយការណ៍បឋមបានឲ្យដឹងថា ករណីពុលស្រាស នេះផ្ដើមចេញពីការជួបជុំគ្នាផឹកស្រា ក្នុងពិធីបុណ្យសពមួយកាលពីប៉ុន្មានថ្ងៃមុន បណ្ដាលឲ្យស្លាប់ជាបន្ដបន្ទាប់។ មនុស្សទាំង៧នាក់ដែលស្លាប់ ក្នុងហេតុការណ៍ពុលស្រាសនេះ គឺជាមនុស្សស្រីទាំងអស់។
ប្រធានមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ លោក លាង ទិដ្ឋាន បានប្រាប់កម្ពុជាថ្មីនៅរសៀលថ្ងៃទី ២ ខែមិថុនានេះថា ករណីពុលស្រាស នេះមន្ត្រីជំនាញកំពុងស្រាវជ្រាវ ដោយធ្វើការសាកសួរប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារពួកគាត់បានទិញស្រាសតៗគ្នាយកមកទទួលទាន។
លោក លាង ទិដ្ឋាន បានឱ្យដឹងថា ករណីនេះ មានអ្នកស្លាប់ចំនួន ៧ នាក់ កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ជាង ៤០ នាក់ គ្រូពេទ្យប្រាប់ថាអាចគ្រប់គ្រងស្ថានការពួកគាត់បានចំនួន ៤០នាក់ ខណៈ២ នាក់មានស្ថានភាពធ្ងន់ធ្ងរកំពុងសង្គ្រោះបន្ទាន់។
យ៉ាងណាក៏ដោយ ប្រធានមន្ទីរព័ត៌មានខេត្តរូបនេះ បញ្ជាក់ថា អ្នកស្លាប់ចំនួន ៧ នាក់ គឺមិនទាន់អះអាងទាំងស្រុងថា បណ្ដាលមកពីពុលស្រាសនោះទេ ដោយកំពុងរង់ចាំការវិភាគរបស់គ្រូពេទ្យនៅល្ងាចនេះ។
លោក លាង ទិដ្ឋាន លើកថា “ស្លាប់ ៧ នាក់ ជាជំហានដំបូងថា ពុលស្រាស ប៉ុន្តែតាមការបញ្ជាក់របស់ប្រធានមន្ទីរពេទ្យ គឺត្រូវរង់ចាំការពិនិត្យឱ្យបានច្បាស់លាស់សិន ខ្លាចក្រែងអាចករណីចៃដន្យអ្វី”។
របាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា បច្ចុប្បន្នអ្នកបិទស្រាសម្នាក់ ត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកក្រគរ ឈ្មោះទ្រី វណ្ណា ភេទស្រី អាយុ៥៤ឆ្នាំ រស់នៅភូមិសានស ឃុំអន្សាចំបក់ និងដកហូតស្រា.ស យកទៅពិនិត្យឡាបូ រង់ចាំលទ្ធផលពេលក្រោយ៕
សូមចុចអាន៖ ផ្ទះ១ខ្នងនិងសម្ភារៈមួយចំនួនធំ ត្រូវអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង នៅក្រុងបានលុង
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត