Connect with us

ព័ត៌មានជាតិ

រាជធានី​ភ្នំពេញ នៅតែ​រក្សា​ជា​តំបន់​លឿង លើកលែងតែ​២​ភូមិ នៅក្នុង​ខណ្ឌ​ឬ​ស្សី​កែវ​និង​ខណ្ឌ​ពោធិ​សែន ជ័យ រក្សា​ជា​តំបន់​លឿងទុំ

បានផុស

នៅ

ភ្នំពេញ ​៖ សម្រាប់​១​សប្តាហ៍​ទៀត​នេះ ពោល​គឺ​ចាប់ពី​ថ្ងៃទី​០២​ដល់​ថ្ងៃទី​០៩ មិថុនា​ឆ្នាំ​២០២១ រាជធានី​ភ្នំពេញ​នៅតែ​រក្សា​តំបន់​លឿង​ដ​ដែរ លើកលែងតែ​២​ភូមិ​នៅក្នុង​ខណ្ឌ​ឫស្សី​កែវ​និង​ខណ្ឌ​ពោធិ៍​សែនជ័យ ដោយ​២​ភូមិ​នេះ គឺ​នៅ​រក្សា​ជា​តំបន់​លឿងទុំ​ដ​ដែរ ដើម្បី​បង្ការ​និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វី​-១៩ ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​បើ​តាម​ការ​លើកឡើង ក្នុង​កិច្ចប្រជុំ​តាមរយៈ​ការបញ្ជូន​រូបភាព និង​សម្លេង ( Video Conference ) ជាមួយ​អភិបាលខណ្ឌ​ទាំង​១៤ នៅ​សាលា​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​០២ មិថុនា ឆ្នាំ​២០២១ ក្រោម​វត្តមាន​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។

ក្នុង​កិច្ចប្រជុំ​តាមរយៈ​ការបញ្ជូន​រូបភាព និង​សម្លេង​នេះ លោក លោកស្រី ជា​អភិបាលខណ្ឌ​ទាំង​១៤ បាន​ឡើងរាយការណ៍​ពី​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​គ្រប់​ខណ្ឌ និង​បាន​ស្នើ​សុំ​ឲ្យ​មូលដ្ឋាន​ខណ្ឌ​របស់ខ្លួន​រក្សា នៅ​ជា​តំបន់​លឿង​ដ​ដែរ លើកលែងតែ​២​ភូមិ​ប៉ុណ្ណោះ​សុំ​រក្សា​នៅ​ជា​តំបន់​លឿងទុំ នោះ​គឺ​នៅ​សហគមន៍​AB ភូមិ​ផ្សារ​តូច ក្នុង​សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឫស្សី​កែវ និង​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយសារតែ​ភូមិ​ទាំង​២​នេះ​កំពុង​ប្រឈម​នៅ​ហានិភ័យ​ខ្ពស់​នូវឡើយ​។

អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង ក្នុង​កិច្ចប្រជុំ​នោះ បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំងអស់​ពង្រឹង​ការងារ​អោយបាន​ម៉ត់ចត់​បំផុត​លើ​ការបង្ការ​និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វី​-១៩ ។​ចំពោះ​តំបន់​លឿងទុំ ២​ភូមិ​ខាងលើ​ត្រូវតែ​ម៉ឹងម៉ាត់​ដើម្បី​កាត់ផ្តាច់​កូ​វីដ​-១៩ ទៅ​តំបន់​ផ្សេងទៀត​។ ចំពោះ​តំបន់​លឿង​ដែល​បើក​អោយ​ដំណើរការ​ជា​ប្រក្រតីភាព​ឡើងវិញ​នោះ ក៏​ត្រូវតែ​ម៉ឹងម៉ាត់​ដែរ ដោយ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ លោក​បានទទួល​ព័ត៌មាន​ថា មាន​ទីតាំង​ខ្លះ​មាន​លួច​បើ​កា​រ៉ា​អូ​ខេ ម៉ា​ស្យា ល្បែងស៊ីសង​ហើយ ពិសេស​ខណ្ឌ​នៅ​ជាយក្រុង ដូច្នេះ​ទេ សូម​លោក លោកស្រី​ជា​អភិបាលខណ្ឌ ត្រូវ​ចុះបង្ក្រាប​អោយខាងតែបាន ព្រោះ​មាន​ហានិភ័យ​ខ្ពស់​ណាស់​នៃ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​-១៩​។ ម្ចាស់​ទីតាំង​នឹង​ប្រឈមមុខ បញ្ជូនទៅ​តុលាការ​អនុវត្ត​ទោស​ទៅតាម​ច្បាប់ បើ​ការ​លួចលាក់​បើក​ទីតាំង​ទាំងនោះ បាន​ឆ្លង​រីក​រាលដាល​ជម្ងឺ​កូ​វីដ​-១៩ ។​

​លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើកឡើង​ទៀតថា ក្នុង​រយៈពេល​ជាង​៣​ខែ​នេះ យើង​ហត់នឿយ​ណាស់​ហើយ ក្នុង​កិច្ចការងារ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​-១៩ ។​ដូច្នេះ​យើង​ត្រូវតែ​រួមគ្នា​កុំអោយ​ស្ថានភាព​នោះ​វិល​មកជា​ថ្មី​ឡើងវិញ​អោយសោះ​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម