ព័ត៌មានជាតិ
ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ ដកហូតម៉ាទឹកកក ៧៣កញ្ចប់ និងថ្នាំញៀនគ្រាប់ WY ២៥៨គ្រាប់
ឧត្តរមានជ័យ ៖ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៥និង៤០នាទីល្ងាច កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងប្រីយ៍ សរុបចំនួន ០៧ នាក់ ដឹកនាំរួមដោយ លោកវរសេនីយ៍ត្រី ម៉ៃ សំអុល អធិការរង បានចុះបង្ក្រាបករណីចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ ស្ថិតនៅចំណុចភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

សមត្ថកិច្ចស្រុកអន្លង់វែង បានឲ្យដឹងថា ជនសង្ស័យឈ្មោះ លី ងុកង្វៀង ភេទស្រី អាយុ ៤៥ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ចំណែកឯវត្ថុតាងដកហូតរួមមាន ៖ ១-ម្សៅក្រាមពណ៌សថ្លា សង្ស័យជាថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ( ICE ) ចំនួន ៧៣កញ្ចប់ (ធំ ១កញ្ចប់) ២-ថ្នាំញៀនគ្រាប់ប្រភេទ ( WY ) ចំនួន ២៥៨គ្រាប់ ៣-ប្រាក់រៀលចំនួន ១៥០,០០០ រៀល។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕
ដោយ ៖ ចាន់ ធី



-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?