ព័ត៌មានជាតិ
ទុស្សេខ្សែភ្លើងឆេះផ្ទះមួយខ្នង និងខូចខាតទ្រព្យសម្បត្តិទាំងស្រុង នៅស្រុកបរកែវ
ផ្ទះមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះគ្មានសល់ ប៉ុន្តែសំណាងល្អមិនមាននរណាម្នាក់គ្រោះថ្នាក់ដល់ជីវិតឡើយ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិ១ ឃុំឡាមិញ ស្រុកបរកែវ។

ជនរងគ្រោះ មានឈ្មោះ អឹុម នាង ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ ជាស្ត្រីមេម៉ាយ ហើយជាមេគ្រួសារ រ៉ាប់រងទទួលចិញ្ចឹមម្ដាយមានវ័យចាស់ ជរា គឺលោកយាយ អ៊ឹម អ៊ុន អាយុ៨៦ឆ្នាំ ព្រមទាំងមានកូនប្រុស-ស្រីចំនួន៤នាក់ ក្នុងនោះប្រុស២នាក់ ស្រី២នាក់ ហើយមានចៅស្រី ០១នាក់ និងចៅប្រុស ០១នាក់ សរុបទាំងអស់ចំនួន៨នាក់
ដែលរស់នៅក្នុងគ្រួុសារក្រីក្រមួុយនេះ។

លោកយាយបានប្រាប់ថា មូលហេតុនៃការឆាបឆេះផ្ទះនេះ គឺបណ្ដាលមកពីទុសេខ្សែភ្លើង ប៉ុន្តែមិនបានដឹងនៃទំហំខូចខាតផ្ទះដែលត្រូវបានអគ្គិភ័យឆាបឆេះនោះ ខណៈម្ចាស់ផ្ទះកំពុងតែត្រហោយំ គាត់និយាយមិនចេញ។
ភ្លាមៗនោះដែររថយន្តពន្លត់អគ្គិភ័យរបស់អធិការស្រុកបរកែវ បានចេញទៅអន្តរាគមន៍ពន្លត់អគ្គីភ័យ ប្រើ ប្រាស់អស់ទឹកចំនួនពីរថយន្ត ខណៈភ្លើងកំពុងឆាបឆេះសន្ធោសន្ធៅខ្លាំងពេក រថយន្តបាញ់ទឹកមកមិនទាន់ ក៏បានឆាបឆេះអស់ទាំងស្រុង។

សូមបញ្ជាក់ថា ការខូចខាតផ្ទះនិងសម្ភារៈដែលបានបាត់បង់មិនដឹងថាប៉ុន្មាននៅឡើយទេ បន្ទាប់ពីភ្លើងបានឆាបឆេះនេះ៕ វុទ្ធឦសាន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១១ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៧ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ