ព័ត៌មានជាតិ
បង្ក្រាបឃ្លាំងស្តុកអាល់កុលក្លែងក្លាយ៣កន្លែង រឹបអូសជាង៧០ម៉ឺនតោន
សមត្ថកិច្ចបានចុះបង្ក្រាបទីតាំងឃ្លាំងស្តុក និងចែកចាយអាល់កុល ក្លែងក្លាយធំបំផុត ចំនួន៣កន្លែង ស្ថិតនៅ ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រតិបត្តិការនេះធ្វើឡើងដោយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) នៃក្រសួងមហាផ្ទៃ ដោយរឹបអូសអាល់កុលក្លែងក្លាយបានជាង ៧ម៉ឺនលីត្រ ប្រមាណ៧០ម៉ឺនតោន។

លោកនាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងផលិត ផលក្លែងក្លាយ បានឱ្យដឹងថា បច្ចុប្បន្នឃ្លាំងទាំងនោះ ត្រូវបានបិទជាបណ្តោះអាសន្ន និងម្ចាស់ទីតាំង ព្រមទាំងអ្នកពាក់ព័ន្ធផ្សេងទៀតត្រូវបានសមត្ថកិច្ចកំណត់អត្តសញ្ញាណរួចអស់ហើយ និងកំពុងតាមចាប់ផងដែរដើម្បីយកមកផ្តន្ទាទោសទៅតាមច្បាប់។

ថ្លែង ក្នុងសន្និសីទកាសែតមួយកាលពីល្ងាចថ្ងៃទី០២មិថុនា នាយឧត្តមសេនីយ៍ មៀច សុផាន់ណា បានបញ្ជាក់បន្ថែមថា ឃ្លាំងស្តុកទុក និងចែកចាយនូវអាល់កុលទាំងនេះ គឺជាឃ្លាំងធំបំផុត សម្រាប់ចែកចាយ នៅទូទាំងប្រទេស ដោយសារទីតាំងមានទំហំដ៏ធំ និងមានស្តុកអាល់កុលច្រើនសន្ធឹកសន្ធាប់ ដែលពុំធ្លាប់មាន កន្លងមក ខណៈអាល់កុលទាំងនេះក្លែងក្លាយគ្មានគុណប្រយោជន៍ខាង ផ្នែកវេជ្ជសាស្ត្រ សម្រាប់សម្លាប់មេរោគឡើយ ជាពិសេសមេរោគកូវីដ-១៩ និងពុំមានច្បាប់អនុញ្ញាតពីក្រសួង-ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ផងដែរ។

លោកនាយឧត្តមសេនីយ៍ មៀច សុផាន់ណា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សហការជាមួយអាជ្ញាធរពេលដែលដឹងថា មានឈ្មួញទុច្ចរិត លួចផលិតនូវអាល់កុលក្លែងក្លាយ ឬផលិតផលក្លែងក្លាយដើម្បីចាត់ការវិធានការបង្ក្រាបឱ្យបានទាន់ពេលវេលា។
សូមជម្រាបថា អាល់កុលក្លែងក្លាយ ប្រមាណជាង៧០តោននោះគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ(គ.ប.ផ.ក) នៃក្រសួងមហាផ្ទៃ សហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធ ដោយមានការសម្របសម្រួល នីតិវិធីពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនោះ នឹងយកទៅបំផ្លិចបំផ្លាញចោលនាពេលខាងមុខនេះ៕អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី