ព័ត៌មានជាតិ
គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះបិទអាជីវកម្ម ២ ទីតាំង ដែលល្មើសបម្រាម
កម្លាំងគណបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌ បានដឹកនាំកម្លាំងចុះពិនិត្យទីតាំង ក្លឹបកម្សាន្តបារបារាំង និងអាជីវកម្មផ្សេងទៀតដែលល្មើសនឹងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយបានបិទអាជីវកម្មចំនួន២ទីតាំង ដែលមានការបើកភ្លេងកំដរពេលរាត្រី។
ការចុះពិនិត្យនេះ បានធ្វើឡើងនៅយប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ដោយមានការចូលរួមលោក-លោកស្រី អភិបាលរងខណ្ឌ ដោយបែងចែកកម្លាំងជា៣ក្រុម ចុះត្រួតពិនិត្យ និង បង្ក្រាបទីតាំងអាជីវកម្ម ហាមឃាត់រួមមាន ក្លឹបកំសាន្តបារបារាំង និងអាជីវកម្មផ្សេងៗទៀតដែលល្មើសនឹងការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ ដើម្បីចូលរួមការងារប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋាន ក៏ដូចជារក្សារបាននូវសណ្តាប់ធ្នាប់ អនាម័យ និងសោភណ្ឌភាពក្នុងរាជធានីភ្នំពេញ ។
ក្នុងប្រតិបត្តិការនេះផងដែរ ក្រុមការងារបានសម្រេចបិទអាជីវកម្ម ភោជនីយដ្ឋាន ដែលមានបើកភ្លេងកំដរ នាពេលរាត្រី ចំនួន២ទីតាំង ស្ថិតក្នុងសង្កាត់ផ្សារកណ្តាលទី១ និងសង្កាត់ជ័យជំនះ ដកហូតសម្ភារៈល្មើស រួមមានតុចំនួន២ កៅអីចំនួន១៣ យកមករក្សាទុកនៅរដ្ឋបាលខណ្ឌដូនពេញ៕
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ