ព័ត៌មានជាតិ
តំបន់ទេសចរខេត្តកំពត មិនប៉ះពាល់ បន្តឲ្យភ្ញៀវ ចេញចូលកម្សាន្តបានជាធម្មតា
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានថ្លែងប្រាប់កម្ពុជាថ្មីតាមទូរសព្ទនៅព្រឹកនេះថា រមណីយដ្ឋានទេសចរណ៍ទាំំងអស់ក្នុងខេត្តកំពតនៅតែបើកដំណើរការជាធម្មតា បើទោះបីមានការដាក់បម្រាមគោរចររបស់អាជ្ញាធរខេត្ត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតឲ្យដឹងថា នៅខេត្តកំពតមានរមណីយដ្ឋានទេសចរណ៍ ២២ កន្លែងក្នុងនោះ ភ្នំបូកគោ និងទឹកឈូ ជាតំបន់ដែលទាក់ទាញភ្ញៀវទេសចរទៅលេងច្រើនជាងគេ។
ទាក់ទងវិធានការរិតបន្តឹងនៅខេត្តកំពត មន្រ្តីដែលទទួលបន្ទុកដឹកនាំផ្នែកទេសចរណ៍ខេត្តថ្លែងឲ្យដឹងថា ភ្ញៀវនៅតែអាចមកកម្សាន្តតាមតំបន់រមណីយដ្ឋានទូទាំំងខេត្តបានជាធម្មតា គ្រាន់តែមានការហាមឃាត់ការលក់ដូរគ្រឿងស្រវឹងប៉ុណ្ណោះ។
លោកប្រធានមន្ទីរបានបន្តថា ការរាលដាលកូវីដ ១៩ បានធ្វើឲ្យវិស័យទេសចរណ៍ខេត្តកំពតមានថយចុះ។ យ៉ាងណាមិញ ក្នុងរយៈពេលជិតមួយខែចុងក្រោយ មានភ្ញៀវជាតិនិងអន្តរជាតិជាង ៤ ម៉ឺននាក់បានមកកម្សាន្តក្នុងខេត្តកំពត ដោយបុកទៅកម្សាន្តច្រើននៅលើភ្នំបូកគោ និងតំបន់ទេសចរណ៍ទឹកឈូ។
រដ្ឋបាលខេត្តកំពតបានចេញសេចក្តីជូនដំណឹងដល់សាធារណជន និងប្រជាពលរដ្ឋពីការដាក់បម្រាមគោចរពីម៉ោង ២០ ០០ យប់ ដល់ម៉ោង៥ ០០ ព្រឹក ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២១។
អាជ្ញាធរខេត្តក៏បញ្ជាក់ដែរថា គ្មានការបិទផ្សារណាមួយឡើយ ក្នុងភូមិសាស្ត្រខេត្តកំពត គឺផ្ដោតសំខាន់ទៅលើការហាមឃាត់ការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងការជួបជុំនានា ព្រមទាំងបម្រាមគោចរពីម៉ោង២០ ០០ យប់ដល់ម៉ោង៥ព្រឹក ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២១ តែប៉ុណ្ណោះ។
រដ្ឋបាលខេត្តសំណូមពរ ឲ្យបងប្អូនប្រជាពលរដ្ឋកុំមានការយល់ច្រលំថា រដ្ឋបាលខេត្តគ្រោងបិទផ្សារណាមួយឡើយ តែត្រូវគោរពវិធានការរដ្ឋបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត យោងតាមការចាំបាច់របស់រដ្ឋបាលខេត្ត៕
-
ចរាចរណ៍៤ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង