Connect with us

ព័ត៌មានជាតិ

ពលរដ្ឋរងគ្រោះដោយសារពុលស្រាស នៅពោធិ៍សាត់ ៧៦ នាក់ ស្លាប់ ១០ នាក់

បានផុស

នៅ

ករណីពុលស្រាស នៅនៅ​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ បណ្ដាលឱ្យ​មនុស្ស​៧៦​នាក់រងគ្រោះ ខណៈមានអ្នក​ស្លាប់ជាបន្តបន្ទាប់​កើន​ដល់​ចំនួន​១០ នាក់ គិត​ត្រឹម​ថ្ងៃ​ទី​៣ ខែ​មិថុនា​នេះ។

ករណីពុលស្រាសផ្ដើមចេញពីការជួបជុំ ហើយ​ទទួល​ទាន​ស្រា​ក្នុង​ពិធី​បុណ្យ​សព​កាលពីប៉ុន្មាន​ថ្ងៃមុន ភាគ ច្រើនអ្នកស្លាប់ជាមនុស្សស្រី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ លោក លាង ទិដ្ឋាន បានប្រាប់កម្ពុជាថ្មី នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនានេះថា អ្នក​ស្លាប់ដោយសារពុល​ស្រាសមានចំនួន ១០នាក់ ក្នុងចំណោអ្នករងគ្រោះ ៧៦ នាក់។

លោក លាង ទិដ្ឋាន បាន​ឱ្យ​ដឹងថា ករណីនេះ គ្រូពេទ្យប្រាប់ថាអាចគ្រប់គ្រងស្ថានការ បាន ហើយបញ្ជាក់​ច្បាស់ថា ករណីនេះ គឺពិតជាករណីពុលស្រាសពិតមែន។

បើយោងតាម លោក ចាន់ សុខា ប្រធានមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ បានប្រាប់ឱ្យដឹងថា បងប្អូនប្រជា​ពលរដ្ឋដែលរងគ្រោះពុលស្រាស សរុបមានចំនួន ៧៦នាក់ មកពីភូមិចំនួន២៖ មានភូមិសានស និងភូមិ​ថ្គោលធំ ស្ថិតនៅឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក បានប្រាប់ឱ្យដឹងទៀតថា គិតចាប់ពី​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ រហូតគិតដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ នេះ អ្នកស្លាប់បានកើន​ឡើងមាន​ចំនួន​១០នាក់ និងស្រាលមានចំនួន៧៤ ។

ទីតាំងដែល បិទស្រាស មានចំនួន៣កន្លែង​ ម្ចាស់ដែរអ្នក​ បិទ​ស្រាស​ ទី​១​ ឈ្មោះ​ ស៊ុយ គឹមគៀង ហៅទៀង ភេទប្រុស​ អាយុ ៧០ឆ្នាំ ជនជាតិខ្មែរ​ ទី២​ ឈ្មោះ ចែម ធារ៉ា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ​ និងទី៣​ឈ្មោះ គុម ប៉េង ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ៕ អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៥ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៧ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម