ព័ត៌មានជាតិ
មកដឹងពីជីវប្រវត្តិរដ្ឋមន្រ្តីធ្លាប់កាន់ការងារពីរក្រសួងរយៈពេល ១២ ឆ្នាំ ឯកឧត្តមត្រាំ អ៉ីវតឹក
ឯកឧត្តម ទេសរដ្ឋមន្ត្រី ត្រាំ អ៉ីវតឹក កើតនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ១៩៤៨ នៅឃុំស្គុស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ហើយបច្ចុប្បន្នមានទីលំនៅផ្ទះលេខ៣៦ ផ្លូវ២៨៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញខណ្ឌ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ត្រាំ អ៉ីវតឹក មានតួនាទីនៅក្នុងរាជការជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស (គ្រប់គ្រង និងអភិវឌ្ឍន៍រដ្ឋាភិបាលឌីជីថល)។ នៅក្នុងគណបក្ស លោកមានមុខងារជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកកំពង់លែង និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង។

ឯកឧត្តមទេសរដ្ឋមន្ត្រី ត្រាំ អ៉ីវតឹក មានកំរិតវប្បធម៌ជាបណ្ឌិតវិស្វករ ផ្លូវ ស្ពាន ពីទីក្រុងប៉ារីស ហើយសញ្ញាបត្រឯកទេសដែលមាន គឺវិស្វករផ្លូវ ស្ពាន នៃសាលាផ្លូវស្ពាន ទីក្រុងប៉ារីស និងជាបណ្ឌិតវិស្វករផ្លូវ ស្ពាន នៅមន្ទីរពិសោធន៍ផ្លូវ ស្ពាន ទីក្រុងប៉ារីស ព្រមទាំងមានចំណេះដឹងជាមូលដ្ឋានវិស័យបច្ចេកវិជ្ជាគមនាគមន៍ និងព័ត៌មាន។
ឯកឧត្តមទេសរដ្ឋមន្ត្រី ត្រាំ អ៉ីវតឹក បានចូលបម្រើការងារនៅក្នុងជួររាជការ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៧៩ និងបានចូលជាសមាជិកគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩៨៥។ បច្ចុប្បន្នមានតួនាទី ជាគណៈកម្មាធិការសាខាបក្ស ខ៥ ចំណុះគណ:កម្មាធិកាគណបក្សខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន និងបានចូលជាសមាជិកសមាជិកាគណៈកម្មាធិការកណ្ដាលនៅថ្ងៃទី២៧ ខែមករា ឆ្នាំ១៩៩៧។

មុនឆ្នាំ១៩៧០ ឯកឧត្តមទេសរដ្ឋមន្ត្រី ត្រាំ អ៉ីវតឹក គឺជានិស្សិតនៅវិទ្យាល័យព្រះយុគន្ធរ រហូតដល់ឆ្នាំ១៩៦៧។ បន្ទាប់មកបានទៅរៀនសម្រាប់ត្រៀមប្រលងចូលសាលាវិស្វករនៅប្រទេសបារាំង ចាប់ពីឆ្នាំ១៩៦៧ ដល់ឆ្នាំ១៩៧៣។
-ពីឆ្នាំ១៩៦៧ ដល់ឆ្នាំ១៩៧០ គឺជាសិស្សត្រៀមថ្នាក់គណិតសាស្ត្រជាន់ខ្ពស់ និងពិសេស នៅទីក្រុងប៉ារីស ប្រទេសបារាំង។
-ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៣ ឯកឧត្តមទេសរដ្ឋមន្ត្រី ត្រាំ អ៉ីវតឹក គឺជានិស្សិតវិស្វករនៅសាលាវិស្វករស្ពានថ្នល់ទីក្រុងប៉ារីស ប្រទេសបារាំង។
-នៅឆ្នាំ១៩៧៥ និងដើមឆ្នាំ ១៩៧៦ ដល់ឆ្នាំ១៩៧៩ គឺជាកសិករ និងកម្មករ ក្នុងរបបប៉ុលពត នៅវិទ្យាស្ថានតិចណូ-តាលី ស្ទឹងមានជ័យ រោងចក្រក្រឡឹង ដ៦ ក្បាលថ្នល់-ព្រែកហូរ តាខ្មៅ-បឹងត្របែក ភ្នំពេញ-ដីក្រហមស្ទឹងត្រង់។
-ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៥ ឯកឧត្តមទេសរដ្ឋមន្ត្រី ត្រាំ អ៉ីវតឹក គឺជាអនុប្រធានក្រុមហ៊ុនផ្លូវដែកកម្ពុជា ទទួលបន្ទុកផ្លូវស្ពានអាគារ។
-ពីឆ្នាំ១៩៨៥ ដល់ឆ្នាំ១៩៩៣ ជាអនុរដ្ឋមន្ត្រីក្រសួងគមនាគមន៍ដឹកជញ្ជូន និងប្រៃសណីយ៍។
-ពីឆ្នាំ១៩៩៣ ដល់ ២០០៨ គឺជាអនុរដ្ឋលេខាធិការ បានរយៈពេល៣ ខែ ឡើងជារដ្ឋលេខាធិការរហូតដល់ឆ្នាំ២០០៨។
-ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៥ គឺជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
-ពីឆ្នាំ២០១៦ ដល់ឆ្នាំ ២០២០ គឺជារដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
-ចាប់ពីខែមេសា ឆ្នាំ២០២០ មកដល់បច្ចុប្បន្ន គឺជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស។
ឯកឧត្តមទេសរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក មានកូនចំនួន២នាក់ (ស្រីទាំង២) ដែលបច្ចុប្បន្ន ម្នាក់មានតួនាទីជាអនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងម្នាក់ទៀត ជាអនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
នៅថ្ងៃទី១ មិថុនា ២០២១ មន្រ្តីថ្នាក់កំពូលរបស់រដ្ឋាភិបាលឯកឧត្តម ត្រាំ អ៉ីវតឹក បានទទួលមរណភាព ក្នុងអាយុ៧២ឆ្នាំ ដោយរោគាពាធ។ មរណភាពរបស់ឯកឧត្តមគឺជាការបាត់បង់នូវធនធានមនុស្សដ៏សំខាន់របស់ជាតិ។ ឯកឧត្តមជាចាស់ទុំដែលមានចរិតដឹកនាំស្លូតបូត ម៉ឺងម៉ាត់ និងសំដីសំដៅមួយៗច្បាស់ៗ ព្រមទាំងសមញ្ញគួរជាទីគោរព និងយកគំរូរៀនសូត្រតាម៕

អត្ថបទ៖ កោះកែវ

-
សន្តិសុខសង្គម៨ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១០ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម១០ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៩ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ