ព័ត៌មានជាតិ
ប្រទះឃើញយុទ្ធភណ្ឌមិនទាន់ផ្ទុះ៣គ្រាប់នៅក្រុងដូនកែវ
យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន៣គ្រាប់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ និងរាយការទៅសមត្ថកិច្ចឲ្យចុះប្រមូលយកទៅបំផ្លាញចោល។

ការចុះទៅយកគ្រាប់មិនទាន់ផ្ទុះសល់ពីសម័យសង្គ្រាមនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ដោយកម្លាំងការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ ជាតិពុល នៃស្នងការដ្ឋាននគរបាល ខេត្តតាកែវ សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងដូនកែវ ក្រោយពីប្រជាពលរដ្ឋប្រទះឃើញ ហើយបានរាយការណ៍ជូនសមត្ថកិច្ចជំនាញ។
គ្រាប់យុទ្ធភណ្ឌដែលប្រជាពលរដ្ឋប្រទះឃើញនោះមាន៖ ប្រភេទគ្រាប់ផ្លោង១០៥មម ចំនួន១គ្រាប់ ប្រភេទត្បាល់៨១មម ចំនួន១គ្រាប់ ដែលទាំង២គ្រាប់នេះប្រទះឃើញនៅភូមិព្រេច សង្កាត់រកាក្រៅ ក្រុងដូនកែវ និងគ្រាប់ប្រភេទត្បាល់៨១មម ចំនួន១គ្រាប់ ប្រទះឃើញនៅភូមិស្នោ សង្កាត់រកាក្នុង ក្រុងដូនកែវ។

បច្ចុប្បន្នគ្រាប់ទាំង៣ត្រូវបានកម្លាំងជំនាញយកមករក្សាទុកនៅកន្លែងមានសុវត្ថិភាពដើម្បីប្រគល់ជូនអង្គភាពស៊ីម៉ាក់ យកទៅកម្ទេចចោលនៅពេលក្រោយ៕
អត្ថបទ ៖ វីរៈ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៥ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៥ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ