Connect with us

ព័ត៌មានជាតិ

រូប​ព្រះ​បដិមា​កម្ពស់​ជិត ១០ ម៉ែត្រ ​និមិត្តរូប​ខេត្ត​ព្រះសីហនុ ​ត្រូវ​បាន​លើក​ក្រុង​ពលី​ ​សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី​ជា​ផ្លូវការ​

បានផុស

នៅ

​នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១​នេះ រដ្ឋបាលខេត្ត​ព្រះសីហនុ ​បានរៀបចំ​ប្រារព្ធ​ពិធី​ក្រុង ពលី​សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី​លើក​ព្រះ​បដិមា ឧមា​ម​ហេ​ស្វរ ដាក់​តាំងនៅ​រង្វង់​មូល មាន​ទីតាំង​ស្ថិតនៅ​ឃុំ​រាម ស្រុក ព្រៃនប់ និង​រូបសំណាក​សីហរាជ​មុខ​បី នៅ​សួនច្បារ​មុខ​រោងចក្រ​ស្រា​បៀ​អង្គរ ស្ថិតនៅ​សង្កាត់​លេខ​១ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​លោក គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹង​ថា រង្វង់​មូល​ដែល​រៀប ចំ​ដាក់ តាំង​ព្រះ​បដិមា ឧមា​ម​ហេ​ស្វរ និង​រូបសំណាក​សីហរាជ​មុខ​បី​ខាងលើ​បាន​ស្ថាបនា ឡើង​រយៈពេល៦​ខែ ហើយ​ថ្ងៃនេះ​រដ្ឋបាលខេត្ត​ បាន​រៀបចំ​ក្រុង​ពលី​បួងសួង​សុំ​សេចក្តីសុខ លើក​ព្រះ​បដិមា ឧមា​ម​ហេ​ស្វរ​សូន្យ​ពី​លោហធាតុ (​ស្ពាន់​) មាន​កម្ពស់ ៩​ម៉ែត្រ និង​បល្ល័ង្ក​កម្ពស់ ៧.៥០​ម៉ែត្រ និង​រូបសំណាក​សីហរាជ​មុខ​បី សូន្យ​ពី​លោហធាតុ (​ស្ពាន់​) មាន​កម្ពស់​១០.៩៤​ម៉ែត្រ និង​បល្ល័ង្ក​កម្ពស់ ៦.៣៦ ម៉ែត្រ គឺជា​រូបសំណាក​ផលិត​ដោយ​ស្នាដៃ​កូន​ខ្មែរ​។

​ក្នុងឱកាស​នោះ លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ធ្វើ​ការណែនាំ​ក្រុមការងារ បច្ចេកទេស ​ត្រូវ​ធ្វើ​កែសម្រួល​សួនច្បារ​មុខ​រោងចក្រ​ស្រា​បៀរ​អង្គរ ឱ្យមាន​សោភ័ណភាព បរិស្ថាន​ល្អ ដើម្បី​ទាក់ទាញ ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ និង​ប្រជាពលរដ្ឋ​មកពី​បណ្តា​រាជធានី​ខេត្ត ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចូល​មកលេង​កម្សាន្ត​កាន់តែ​ច្រើន​ឡើង​ថែមទៀត​៕

អត្ថបទ៖ ​កោះពស់

សូមចុចអាន៖ ​រដ្ឋបាល​រាជធានី​ភ្នំពេញ ស្ដារ​ប្រឡាយ​បឹង​ហា​រួចរាល់​១០០​ភាគរយ​ហើយ ដើម្បី​រំដោះ​ជំនន់​ទឹកភ្លៀង​នៅ​រដូវវស្សា​នេះ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

អត្ថាធិប្បាយ៤៧ នាទីutes មុន

បទវិភាគ៖ ផលប៉ះពាល់អវិជ្ជមានពីការបង្កកជំនួយអន្តរជាតិរបស់អាម៉េរិក និងការត្រៀមខ្លួនរបស់កម្ពុជាក្នុងការកាត់បន្ថយផលអវិជ្ជមាន

Cambodian Women League
កីឡា១ ម៉ោង មុន

ជ័យលាភីឯកត្តជន ក្រុម​ ​ក្នុង​លីគ​នារី​កម្ពុជា​២០២៤-២៥

Guo Jiakun
នយោបាយ២ ម៉ោង មុន

ប្រទេសចិនមិនអនុញ្ញាតឱ្យមានការប្រមាថណាមួយប៉ះពាល់ដល់មិត្តភាពជាមួយកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ និងមន្រ្តីផ្នែកព័ត៌មានជាង៣ពាន់នាក់ក្នុងខេត្តចំនួន៩ ទទួលបានការបណ្តុះបណ្តាលក្នុងឆ្នាំ២០២៤

ព័ត៌មានជាតិ១២ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២០ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Voice Kids Cambodia

ព័ត៌មានជាតិ១២ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១៤ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម