Connect with us

ព័ត៌មានជាតិ

ស្នងការ​ក្រុងភ្នំពេញ​ក្រើនរំលឹក​ដល់​អធិការ​ខ​ណ្ឌ​និង​មេ​ប៉ុស្តិ៍​ផ្តល់​សេវា​ការធ្វើ​សៀវភៅ​គ្រួសារ​និង​សៀវភៅ​ស្នាក់​ឱ្យបាន​លឿន

បានផុស

នៅ

ភ្នំពេញ ​៖ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បានធ្វើការ​ក្រើនរំលឹក​ដល់​លោក​អធិការ​ខណ្ឌ​និង​លោក​មេ​ប៉ុស្តិ៍​ទាំងអស់​ត្រូវ​បង្កើន​ការផ្តល់សេវា​ការធ្វើ​សៀវភៅ​គ្រួសារ​និង​សៀវភៅ​ស្នាក់​ជូន​ដល់​ពលរដ្ឋ​ឱ្យបាន​លឿន​និង​ឆាប់រហ័ស​ដើម្បីឱ្យ​ពួកគាត់​មាន​ទំនុកចិត្ត​មកលើ​សមត្ថកិច្ច​ថែមទៀត​។

លោក​វរសេនីយ៍ ឯក សាន សុខ​សីហា អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍​នៅ​រសៀល​ថ្ងៃទី​៣ មិថុនា ថា ទាក់ទិន​ការធ្វើ​សៀវភៅ​ស្នាក់នៅ​និង​សៀវភៅ​គ្រួសារ​នេះ​យើ​បាន​អនុវត្ត​យូរហើយ​ដែល​សៀវភៅ​ស្នាក់នៅ​ត្រូវ​ចុះហត្ថលេខា​ត្រឹម​មេ​ប៉ុស្តិ៍​និង​សៀវភៅ​គ្រួសារ​ចុះហត្ថលេខា​ត្រឹម​អធិការ​ខណ្ឌ​នីមួយៗ​។

លោក បាន​បន្ត​ថា «​នេះ​គ្រាន់តែ​ជាការ​ក្រើនរំលឹក​បន្ថែម​ដល់​បណ្តា​ប៉ុស្តិ៍​និង​ខណ្ឌ​ឱ្យ​បន្ត​យកចិត្តទុកដាក់​ធ្វើ​ការងារ​ទាំងនេះ​ឱ្យបាន​ល្អ​ធ្វើ​ម៉ិច​ផ្តល់​សេវា​ជួន​ដល់​ប្រជាពលរដ្ឋ​កាន់តែ​ឆាប់រហ័ស​និង​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​កាន់តែ​សប្បាយចិត្ត​ព្រមទាំង​មាន​ជំនឿ​ចិត្ត​ទៅលើ​សមត្ថកិច្ច​របស់​យើង​ថែមទៀត​»​។

លោក បាន​បន្តទៀតថា ករណី អធិការ​ខណ្ឌ និង​មេ​ប៉ុស្តិ៍ ណា​មានការ​យឺតយ៉ាវ ក្នុង​ការធ្វើ​សៀវភៅ​គ្រួសារ និង​សៀវភៅ​ស្នាក់នៅ នោះ​សូម​ប្រជាពលរដ្ឋ​មេត្តា​ផ្ដល់ព័ត៌មាន​ទៅកាន់​លេខ ០៦៩ ៥១៦៩៩៩ ដើម្បីឱ្យ​ក្រុមការងារ​ដោះស្រាយ​ជួន​ឱ្យបាន​ទាន់ពេលវេលា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក បាន បញ្ជាក់​ថា ការ​ធ្វើ​សៀវភៅ​ស្នាក់នៅ​និង​សៀវភៅ​គ្រួសារ​គឺ​មិន​តម្រូវ​ឲ្យ​បង់ប្រាក់​ទេ​។ ​ក្នុង​ការធ្វើ​សៀវភៅ​ស្នាក់នៅ​សាមីខ្លួន​ត្រូវយក​លិខិតស្នាម​មួយចំនួន​ទៅកាន់​ប៉ុស្តិ៍នគរបាល​ដូចជា​សេចក្តីចម្លង​សំបុត្រកំណើត​ឬ​សេចក្តី​ចម្លង​សំបុត្រ​បញ្ជា​ក់​កំណើត អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ឬ​សំបុត្រអាពាហ៍ពិពាហ៍​បើ​មាន និង​លិខិតអនុញ្ញាត​ផ្លាស់ប្ដូរ​ទីលំនៅ​ពី​នគរបាល​រដ្ឋបាល​ទីកន្លែង​ចាស់​ដែល​សាមីខ្លួន​ធ្លាប់​ស្នាក់នៅ​។

ចំណែក​ការធ្វើ​សៀវភៅ​គ្រួសារ​វិញ​សាមីខ្លួន​ត្រូវមាន​សៀវភៅ​ស្នាក់នៅ សេចក្តីចម្លង​សំបុត្រកំណើត​ឬ​សេចក្តីចម្លង​សំបុត្រ​បញ្ជា​ក់​កំណើត អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​និង​សំបុត្រអាពាហ៍ពិពាហ៍​។​

​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០២០​កន្លងទៅនេះ បានចេញ​ប្រកាស​មួយ​ផ្ទេរ​សមត្ថកិច្ច​ពី​អធិការនគរបាល​ក្រុង ស្រុក ខណ្ឌ ជូនទៅ​ឱ្យ​នាយប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ឃុំ សង្កាត់ ក្នុងការ​ពិនិត្យ សម្រេច​ផ្តល់​សៀវភៅ​ស្នាក់នៅ ទុតិយតា​សៀវភៅ​ស្នាក់នៅ លិខិតបញ្ជាក់​ទីលំនៅ ការប្រែប្រួល​នៃ​សមាជិកគ្រួសារ ការផ្លាស់ប្តូរ​ទីលំនៅ និង​រាល់​ការកែតម្រូវ​ទិន្នន័យ​ក្នុង​បញ្ជី​ស្នាក់នៅ​ស្របតាម​លិខិតបទដ្ឋាន គតិយុត្ត​កំណត់​។

ក្រសួង​ក៏បាន​ផ្ទេរ​សមត្ថកិច្ច​ពី​ស្នងការ​នគរបាល​រាជធានី ខេត្ត ជូនទៅ​អធិការនគរបាល​ក្រុង ស្រុក ខណ្ឌ ក្នុងការ​ពិនិត្យ សម្រេច​ផ្តល់​សៀវភៅ​គ្រួសារ ទុតិយតា​សៀវភៅ​គ្រួសារ ការប្រែប្រួល​នៃ​សមាជិកគ្រួសារ និង​ការកែ តម្រូវ​ទិន្នន័យ​ក្នុង​បញ្ជី​គ្រួសារ​ស្របតាម​លិខិតបទដ្ឋាន​គតិ​ដើម្បី​បង្ក​ការងាយស្រួល​និង​ឆាប់រហ័ស លើ​ការចុះបញ្ជី​លើ​សៀវភៅ​ស្នាក់នៅ​និង​បញ្ជី​គ្រួសារ​ជូន​ប្រជាជន​ដែលមាន​ទីលំនៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ហោះហើរធ្វើតេស្តសាកល្បង​ត្រួតពិនិត្យឧបករណ៍បច្ចេកទេសឡើងវិញ ត្រៀមហោះហើរយន្តហោះខ្នាតតូច ចុងខែវិច្ឆិកាខាងមុខ

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

សន្តិសុខសង្គម៤ ម៉ោង មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

Sokha Hotels

ព័ត៌មានពេញនិយម