ព័ត៌មានជាតិ
បងប្អូនទៅធ្វើសៀវភៅស្នាក់នៅឬសៀវភៅគ្រួសារ យឺតយ៉ាវអី សូមខលមកលេខមួយខ្សែនេះ
សេវាកាន់តែទៅកៀកប្រជាពលរដ្ឋ។ មន្ត្រីទាំងអស់ត្រូវតែបម្រើប្រជាពលរដ្ឋឲ្យបានល្អ ជាពិសេសការធ្វើសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ត្រូវតែធ្វើឲ្យបានឆាប់រហ័សបំផុត ព្រោះចុះហត្ថលេខាត្រឹមលោកអធិការខណ្ឌ និងលោកនាយប៉ុស្តិ៍តែប៉ុណ្ណោះ ។ នេះជាក្រើនរំលឹករបស់ឯកឧត្តម ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មួយរយ:ពេលកន្លងមកនេះ មន្ត្រីថ្នាក់ក្រោមតាមបណ្តាខណ្ឌ ប៉ុស្តិ៍ ភាគច្រើនបានអនុវត្តការងារបម្រើប្រជាពលរដ្ឋបានយ៉ាងល្អ ជាពិសេសគឺការប្រើប្រាស់ពាក្យសម្តី និងកាយវិការសមរម្យជាមួយប្រជាពលរដ្ឋ ក៏ដូចជាការផ្តល់សេវាជូនប្រជាពលរដ្ឋបានយ៉ាងឆាប់រហ័ស ទោះជាយ៉ាងណានៅតែមានមន្ត្រីមួយចំនួនតូចអនុវត្តមិនទាន់បានល្អជូនប្រជាពលរដ្ឋ ដូច្នេះត្រូវតែកែប្រែទម្លាប់នេះ មកបម្រើប្រជាពលរដ្ឋឲ្យបានល្អ និងទទួលបាននូវភាពទុកចិត្ត និងជឿជាក់ពីសំណាក់ប្រជាពលរដ្ឋ។
ឯកឧត្តមបានប្រកាសលេខទូរសព្ទដើម្បីបងប្អូនប្រជាពលរដ្ឋងាយស្រួលទាក់ទង បើមន្រ្តីបំពេញការងារមានករណីយឺតយាវ និងបម្រើប្រជាពលរដ្ឋមិនបានល្អ សូមទំនាក់ទំនង លេខទូរសព្ទ : 069 516 999។
លោកវរសេនីយ៍ ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅរសៀលថ្ងៃទី៣ មិថុនា ថា ទាក់ទិនការធ្វើសៀវភៅស្នាក់នៅនិងសៀវភៅគ្រួសារនេះ យើងបានអនុវត្តយូរហើយដែលសៀវភៅស្នាក់នៅត្រូវចុះហត្ថលេខាត្រឹមមេប៉ុស្តិ៍ និងសៀវភៅគ្រួសារចុះហត្ថលេខាត្រឹមអធិការខណ្ឌនីមួយៗ។
លោកបញ្ជាក់ថា ការធ្វើសៀវភៅស្នាក់នៅនិងសៀវភៅគ្រួសារគឺមិនតម្រូវឲ្យបង់ប្រាក់ទេ។
ក្រសួងមហាផ្ទៃ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០កន្លងទៅនេះ បានចេញប្រកាសមួយផ្ទេរសមត្ថកិច្ចពីអធិការនគរបាលក្រុង ស្រុក ខណ្ឌ ជូនទៅឱ្យនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ក្នុងការពិនិត្យ សម្រេចផ្តល់សៀវភៅស្នាក់នៅ ទុតិយតាសៀវភៅស្នាក់នៅ លិខិតបញ្ជាក់ទីលំនៅ ការប្រែប្រួលនៃសមាជិកគ្រួសារ ការផ្លាស់ប្តូរទីលំនៅ និងរាល់ការកែតម្រូវទិន្នន័យក្នុងបញ្ជីស្នាក់នៅស្របតាមលិខិតបទដ្ឋាន គតិយុត្តកំណត់។
ក្រសួងក៏បានផ្ទេរសមត្ថកិច្ចពីស្នងការនគរបាលរាជធានី ខេត្ត ជូនទៅអធិការនគរបាលក្រុង ស្រុក ខណ្ឌ ក្នុងការពិនិត្យ សម្រេចផ្តល់សៀវភៅគ្រួសារ ទុតិយតាសៀវភៅគ្រួសារ ការប្រែប្រួលនៃសមាជិកគ្រួសារ និងការកែ តម្រូវទិន្នន័យក្នុងបញ្ជីគ្រួសារស្របតាមលិខិតបទដ្ឋានគតិដើម្បីបង្កការងាយស្រួលនិងឆាប់រហ័ស លើការចុះបញ្ជីលើសៀវភៅស្នាក់នៅនិងបញ្ជីគ្រួសារជូនប្រជាជនដែលមានទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ