ព័ត៌មានជាតិ
ឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី ៣នាក់ក្នុងបទល្មើសគ្រឿងញៀន
បុរសម្នាក់ និងស្ត្រី២នាក់ត្រូវបានប៉ូលីសជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់បង្ក្រាបក្នុងបទល្មើសគ្រឿងញៀន។
ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នេះ ធ្វើឡើងនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង២១និង៣០នាទី ដោយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ សហការជាមួយប៉ុស្តិ៍រដ្ឋបាលអូរសារាយ ។

ប៉ូលីសបញ្ជាក់ថា មុនឃាត់ខ្លួន កម្លាំងជំនាញស្រុកបានធ្វើការចេញល្បាតចំណុចគោលដៅសំខាន់ៗ លុះដល់ចំណុចចម្ការស្វាយស្ថិតនៅភូមិត្រពាំងក្រឡាញ់ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។ ដោយមានការសង្ស័យ ក៏បានធ្វើការឃាត់សាកសួរទៅលើជនសង្ស័យទាំង៣នាក់ ដែលមានឈ្មោះ មាំ ពៅ ភេទប្រុស អាយុ៣៧ឆ្នាំ និងឈ្មោះ សន សុភា ភេទស្រី អាយុ៣១ឆ្នាំ ទាំងពីរនាក់រស់នៅភូមិត្រពាំងក្រឡាញ់ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។
ឈ្មោះ ទ្រី ស ភេទទី៣ អាយុ៣១ឆ្នាំ រស់នៅភូមិទួលសាំង ស្រុកអង្គបូរី ខេត្តតាកែវ។ ចំណែកវត្ថុតាងនៅជាប់ខ្លួនមានម្សៅក្រាមពណ៌សថ្លាចំនួន២កញ្ចប់តូច ម៉ូតូ០២គ្រឿង និងទូរស័ព្ទចំនួន៣គ្រឿងផងដែរ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី៕
អត្ថបទ ៖ វីរ:

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ