ព័ត៌មានជាតិ
ដាក់ដំណើរការម៉ាស៊ីនកាយប្រមូលសំរាមស្វ័យប្រវត្តិមុខចំរឹងដែកទប់សំរាម នៅស្ថានីយបូមទឹកផ្សារចាស់ និងចតុមុខ
រដ្ឋបាលរាជធានីភ្នំពេញក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងរាជធានីភ្នំពេញ មានទាំងការស្តារប្រឡាយលូ ការស្ថាបនាលូថ្មីៗ ដែលមានទំហំមុខកាត់ ១ម៉ែត្រ ១ម៉ែត្រកន្លះ ២ម៉ែត្ររហូតដល់ ២ម៉ែត្រខ្លះជាដើម។
បន្ថែមពីលើនេះទៀត រដ្ឋបាលរាជធានីភ្នំពេញនូវបានសហការជាមួយអង្គការចៃកា ដោយបានកសាងនូវហេដ្ឋារចនាសម្ព័ន្ធនានាផ្សេងៗទៀត ដើម្បីរំដោះទឹកជំនន់នៅក្នុងរាជធានីភ្នំពេញនេះផងដែរ។

ជាក់ស្ដែងសម្រាប់ពេលនេះអាជ្ញាធររាជធានីភ្នំពេញ បានការសហការជាមួយអង្គការចៃកា ដាក់ឲ្យដំណើរការម៉ាស៊ីនកាយប្រមូលសំរាមស្វ័យប្រវត្តិមុខចំរឹងដែក ទប់សំរាមស្ថានីយបូមទឹកផ្សារចាស់ និងស្ថានីយបូមទឹកចតុមុខ ដើម្បីឲ្យលំហូរទឹកអាចហូរបានទាន់ពេល មកកាន់ស្ថានីយបូម និងអាងស្តុកទឹកក្រោមដី កាត់បន្ថយបានទឹកជន់លិចនៅរដូវវស្សានេះ។


មន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យថា លោក Toshikazu TOKIOKA លេខាទី១ស្ថានទូតជប៉ុន លោកស្រី Aya TOKUMOTO តំណាងអង្គការ JICA និងលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញ បានដាក់ឲ្យដំណើរការម៉ាស៊ីនកាយប្រមូលសំរាមស្វ័យប្រវត្តិមុខសម្រាស់ ស្ថានីយបូមទឹកផ្សារចាស់ និងស្ថានីយបូមទឹកចតុមុខ ដោយសារសំរាមជាឧបសគ្គបាំងបិទ សម្រាស់ស្ថានីយ ធ្វើឲ្យលំហូរទឹកមិនអាចហូរទាន់ពេលមកដល់ស្ថានីយបូម និងអាងស្តកទឹកក្រោមដី។


មន្ត្រីដដែលបានបញ្ជាក់ថា គិតមកដល់ពេលនេះ ម៉ាស៊ីនកាយប្រមូលសំរាមស្វ័យប្រវត្តិថ្មីចំនួន៤កន្លែង ក្នុងចំណោម ៥កន្លែង បានដាក់ឲ្យដំណើរការ ដែលនឹងកាត់បន្ថយទឹកជន់លិចនៅតំបន់មុខព្រះបរមរាជវាំង ផ្សារកណ្តាល ផ្សារថ្មី វាលមេរុហ៍ ផ្លូវលេខ ១៩ ផ្លូវលេខ ១៥៤ ផ្លូវលេខ ១៤៤ ផ្លូវលេខ ១៣ និងមួយផ្នែកតំបន់ខាងកើតនិងខាងត្បូងវត្តភ្នំ ក្នុងខណ្ឌដូនពេញ។ នេះជាគម្រោងការពារទឹកជំនន់និងកែលំអប្រព័ន្ធប្រឡាយលូ ជំហានទី៤របស់អង្កាចៃការ។
គួរបញ្ជាក់ថា គម្រោងការពារទឹកជំនន់និងកែលំអប្រព័ន្ធប្រឡាយលូជំហានទី៤ ក្នុងរាជធានីភ្នំពេញ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
គម្រោងការពារទឹកជំនន់និងកែលំអប្រព័ន្ធប្រឡាយលូ ក្នុងរាជធានីភ្នំពេញជំហានទី០៤របស់ចៃកានេះ មានទឹកប្រាក់សរុបប្រមាណ៣៦លានដុល្លារសហរដ្ឋអាមេរិក ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលគម្រោងនេះ រួមមានការសាងសង់អាងស្តុកទឹកក្រោមដី ស្ថានីយបូមទឹករបារ ត្រង់សំរាមមេកានិចប្រវត្តិ រថយន្តបំពាក់ម៉ាស៊ីនបូមទឹក។ ក្នុងនោះការសាងសង់ធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធប្រឡាយលូ ក្នុងតំបន់ខាងជើងវត្តភ្នំធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធប្រឡាយលូក្នុងតំបន់ ខណ្ឌទួលគោកជាដើម៕
អត្ថបទ៖ ស្រីរ័ត្ន

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង