ព័ត៌មានជាតិ
សមត្ថកិច្ចថៃចាប់បញ្ជូនពលករជិត២០នាក់ ប្រគល់ឲ្យសមត្ថកិច្ចកម្ពុជា ខណៈពួកគេឆ្លងដែនមកពីប្រទេសថៃចូលកម្ពុជាវិញ
ពលករដែលបានវិលពីប្រទេសថៃជិត២០នាក់ ត្រូវបានសមត្ថកិច្ចការពារតំបន់ព្រំដែន នាំខ្លួនរួចរៀបចំបញ្ជូនឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃ តាមវិធានការក្រសួងសុខាភិបាល។
នគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៧ បានប្រាប់ឲ្យដឹងថា ក្រោមកិច្ចសហការជាមួយកម្លាំងប៉ុស្តិ៍ផ្នែកសឹករង ក៏ដូចជាកម្លាំងយោធាវរសេនាតូច៥៣៣ បានទទួលប្រជាពលរដ្ឋចំនួន១៦នាក់ ពីភាគីយោធាថៃកងអនុសេនាធំកាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ កន្លងមកនេះ។
![](https://www.kampucheathmey.com/wp-content/uploads/2021/06/IMG_20210604_123837_299.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/06/IMG_20210604_123840_531.jpg)
ប្រភពខាងលើបន្តថា ប្រជាពលរដ្ឋជាពលករទាំងអស់ខាងលើនៅថ្ងៃកើតហេតុ ពួកគេបាននាំគ្នាឆ្លងដែនដោយថ្មើរជើងចេញពីប្រទេសថៃ ក្នុងគោលដៅចូលមកប្រទេសកម្ពុជាវិញកាត់តាមចំណុចភូមិសាស្ត្រភូមិពោធិ៍ជ្រៃឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ក៏ត្រូវយោធាថៃឃាត់ខ្លួនហើយប្រគល់ឲ្យភាគីសមត្ថកិច្ចកម្ពុជាតែម្តង។ ពលករខ្មែរ ដែលធ្វើចំណាកស្រុកខុសច្បាប់ហើយវិលមកកម្ពុជាវិញ ត្រូវយោធាថៃឃាត់ខ្លួនសរុបចំនួន១៦នាក់ ក្នុងនោះបុរសចំនួន៨នាក់ ស្ត្រីនិងក្មេងតូចចំនួន៨នាក់ផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2021/06/IMG_20210604_123843_936.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/06/IMG_20210604_123833_255.jpg)
ក្រោយការសាកសួរអប់រំណែនាំនិងតម្រូវឲ្យធ្វើកិច្ចសន្យាបញ្ឈប់កម្លាំងពាក់ព័ន្ធ បានប្រគល់ពលករខាងលើទៅឲ្យក្រុមគ្រូពេទ្យ ដើម្បីបញ្ជូនបន្តទៅកាន់មណ្ឌលធ្វើចត្តាឡីស័កនៅអនុវិទ្យាល័យកូនភ្នំ៣២ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕
អត្ថបទ៖ សៅ សារិទ្ធ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច