ព័ត៌មានជាតិ
ក្រុងព្រះសីហនុ យប់ឡើងនៅជាប់បម្រាមគោចរ ផ្សាររដ្ឋនិងឯកជនប្រមូលផ្តុំគ្មានសណ្តាប់ធ្នាប់ នៅបន្តបិទ
អាជ្ញាធរខេត្តព្រះសីហនុ បានកំណត់ភូមិសាស្ត្រក្រុងព្រះសីហនុ និងស្រុកព្រៃនប់ទាំងមូលជាតំបន់លឿង ដោយមានការអនុវត្តការរិតបន្តឹងការធ្វើអាជីវកម្ម និងដាក់បម្រាមគោចរនៅពេលយប់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។
លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុបានប្រាប់កម្ពុជាថ្មីនៅព្រឹកនេះថា ក្រោយដាក់ភូមិសាស្រ្តក្រុងព្រះសីហនុ និងស្រុកព្រៃនប់ទាំងមូលជា «តំបន់លឿង» រាល់ការធ្វើចរាចរណ៍ពេលយប់ ត្រូវផ្អាកជាបណ្តោះអាសន្នចន្លោះពីម៉ោង ២០(ម្ភៃ) ដល់ម៉ោង៥ (ប្រាំ) លើកលែងតែករណីចាំបាច់មានការអនុញ្ញាតិពីអាជ្ញាធរ។

លោកឃាង ភារម្យបញ្ជាក់យ៉ាងដូច្នេះថា “អំឡុងការអនុវត្តវិធានការរដ្ឋបាល ការធ្វើចរាចរណ៍ចេញចូលនិងឆ្លងកាត់ សកម្មភាព ការងារមុខរបរ អាជីវកម្ម និងការជួបជុំឬប្រមូលផ្តុំមនុស្សនៅភូមិសាស្រ្តក្រុងព្រះសីហនុ និងស្រុកព្រៃនប់ អនុញ្ញាតឱ្យប្រព្រឹត្តទៅជាធម្មតា តែចាប់ពីម៉ោង ២០(ម្ភៃ) ដល់ម៉ោង៥ (ប្រាំ) ត្រូវបិទជាបណ្តោះអាសន្ន”។
អ្នកនាំពាក្យរូបនេះក៏បានលើកបញ្ជាក់ពីករណីផ្សាររដ្ឋនិងឯកជនដែលមិនរៀបរយ នៅមិនទាន់អនុញ្ញាតិឲ្យបើកដំណើរការវិញទេ យោងតាមតម្រូវការចាំបាច់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩។ យ៉ាងណារដ្ឋបាលខេត្ត លើកទឹកចិត្តដល់អាជីវករឱ្យលក់ដូរគ្រឿងឧបភោគ បរិភោគនៅតាមផ្សារម៉ាត ឬផ្សារទំនើប នៅតាមលំនៅឋាន និងនៅតាមទីតាំងដែលរៀបរយ អាចបើកដំណើរការបានដោយត្រូវអនុវត្តស្តង់ដារសុវត្ថិភាពយ៉ាងម៉ឺងម៉ាត់បំផុត។
លោកបញ្ជាក់ថា អាជ្ញាធរនឹងចុះអនុវត្តវិធានការរដ្ឋបាលកន្លែងលក់ដូរគ្រឿងឧបភោគបរិភោគ និង ភោជនីយដ្ឋាន អាហារដ្ឋានលក់អាហារវេចខ្ចប់ដែលមិនរៀបរយ ឬមានការប្រមូលផ្តុំមានហានិភ័យខ្ពស់ក្នុងការចម្លង និងឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២៤ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?