កុមារ​ដែល​យក​កង់​កញ្ចាស់​ទៅ​ប្រណាំង ទទួល​បាន​អាហារ​រូបករណ៍​១០០​ភាគ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

កុមារ​ដែល​យក​កង់​កញ្ចាស់​ទៅ​ប្រណាំង ទទួល​បាន​អាហារ​រូបករណ៍​១០០​ភាគ

Published

on

ដោយ​មើលឃើញ​ពី​ភាព​ក្លាហាន ចេះ​តស៊ូ​ក្នុង​ជីវិត និង​មាន​ក្តី​ស្រមៃ​ចង់​បន្ត​ការសិក្សា​ឲ្យបាន​ខ្ពស់ លោក​បណ្ឌិត លី ឆេង តំណាងរាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ និង​ជា​អគ្គនាយក​ប៊ែ​ល​ធី គ្រុប បានសម្រេច​ផ្តល់​អាហារូបករណ៍​១០០​ភាគរយ សម្រាប់​ថ្នាក់​ចំណេះ​ទូទៅ (​ពី​ថ្នាក់​ទី​៣ ដល់ទី​១២) និង​ភាសា​អង់គ្លេស​ទូទៅ (Preschool ដល់ Level 12) មួយ​ចប់​កម្មវិធីសិក្សា​ជូន​ដល់​ក្មួយៗ​ទាំង​៣​នាក់ ឲ្យមក​បន្ត​ការសិក្សា​នៅ​សាលា ប៊ែ​ល​ធី អន្តរជាតិ​។

នៅក្នុង​ពិធី​ជួប​កុមារ​ដែល​យក​កង់​កញ្ចាស់​ទៅ​ប្រណាំង ទទួល​បាន​អាហារ​រូបករណ៍​១០០​ភាគរយដោយ​មើលឃើញ​ពី​ភាព​ក្លាហាន ចេះ​តស៊ូ​ក្នុង​ជីវិត និង​មាន​ក្តី​ស្រមៃ​ចង់​បន្ត​ការសិក្សា​ឲ្យបាន​ខ្ពស់ លោក​បណ្ឌិត លី ឆេង តំណាងរាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ និង​ជា​អគ្គនាយក​ប៊ែ​ល​ធី គ្រុប បានសម្រេច​ផ្តល់​អាហារូបករណ៍​១០០​ភាគរយ សម្រាប់​ថ្នាក់​ចំណេះ​ទូទៅ (​ពី​ថ្នាក់​ទី​៣ ដល់ទី​១២) និង​ភាសា​អង់គ្លេស​ទូទៅ (Preschool ដល់ Level 12) មួយ​ចប់​កម្មវិធីសិក្សា​ជូន​ដល់​ក្មួយៗ​ទាំង​៣​នាក់ ឲ្យមក​បន្ត​ការសិក្សា​នៅ​សាលា ប៊ែ​ល​ធី អន្តរជាតិ​។

នៅក្នុង​ពិធី​ជួប​សំណេះសំណាល​នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា​នេះ លោក​បណ្ឌិត លី ឆេង បាន​ថ្លែង​កោតសរសើរ​ចំពោះ​ក្មួយៗ​ទាំងនោះ និង​បាន​អះអាងថា បើ​ទោះបី​ជា​ក្មួយ​ជិះ​កង់​ចាស់ មិនល្អ​ដូច​គេ​យ៉ាងណាក៏ដោយ ក៏​ក្មួយ​មិន​អស់សង្ឃឹម មិន​បាក់​ទឹកចិត្ត​នោះ​ដែរ គឺ​ក្មួយ​បាន​ខិតខំ​ប្រឹងប្រែង​ប្រកួត​យ៉ាង​ក្លាហាន និង​អស់ពី​កម្លាំងកាយ​ចិត្ត រហូត​អាច​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៤ លេខ​៥ និង​លេខ​៦ ក្នុងចំណោម​អ្នកចូលរួម​ប្រកួត​ជាច្រើន​នាក់ ដែល​មាន​ទាំង​ជនជាតិ​ខ្មែរ និង​បរទេស​។ ហើយ​អ៊ំ​ក៏​សូម​លើកទឹកចិត្ត​ក្មួយៗ ត្រូវខិតខំ​សិក្សា​រៀនសូត្រ​ឱ្យបាន​ពូកែ ធ្វើជា​កូន​ល្អ សិស្ស​ល្អ ពលរដ្ឋ​ល្អ​នៅក្នុង​សង្គម ដើម្បី​ក្លាយ​ខ្លួន​ជា​ទំពាំង​ស្នង​ឫស្សី និង​ជា​ធនធាន​ដ៏​មាន​សារៈសំខាន់​សម្រាប់​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​នាពេល​អនាគត​។

ទន្ទឹម​គ្នា​នេះ លោក​បណ្ឌិត លី ឆេង ក៏បាន​ថ្លែងអំណរគុណ​ដល់​លោក គួច ចំរើន និង​លោកស្រី ព្រមទាំង​ក្រុមការងារ ដែល​បាន​ជួយ​សម្របសម្រួល​ឱ្យ​ក្មួយៗ​ទាំង​៣​នាក់ មានឱកាស​បាន​ទទួល​អាហារូបករណ៍​នាពេលនេះ​។

សូម​បញ្ជាក់​ថា កុមារ​ដែល​ទទួលបាន​អាហារូបករណ៍​១០០​ភាគរយ​នោះ មាន​ចំនួន​៣​នាក់ ទី​១-​កុមារា ប៉ិច ធារ៉ា អាយុ ១៣​ឆ្នាំ ទី​២-​កុមារា សុវណ្ណ សាលី អាយុ ១៣​ឆ្នាំ និង​ទី​៣-​កុមារា ឆុន ភារ​ម្យ អាយុ ៩​ឆ្នាំ​៕
ដោយ ៖ កោះ​កែវ

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ4 mins ago

បុរស​ម្នាក់​បើក​ម៉ូតូ​កោង​រេ​ចង្កូត​ទៅ​ប៉ះ​រថយន្តធំ បណ្ដាលឲ្យ​ដួល​បោក​ក្បាល​ស្លាប់​ម្នាក់​និង​របួស​ធ្ងន់​ម្នាក់​

ព័ត៌មានជាតិ24 mins ago

​សមត្ថកិច្ច​ឃាត់​ខ្លួន​ប្តី​ប្រពន្ធ​២នាក់ទៀត ពាក់ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់​នាយរង​ការិយាល័យ

ព័ត៌មានជាតិ3 hours ago

សាលារៀន​ជិត​៧០​ហើយ​ត្រូវបាន​ប្រើប្រាស់​ជា​មណ្ឌល​ច​ត្តា​ឡី​ស័ក

ព័ត៌មានជាតិ3 hours ago

តុក្កតា​ខ្លាឃ្មុំ​ជា​ស្នាដៃ​ស្ត្រី​ក្រីក្រ ​ត្រូវ​បាន​ដាក់​លក់​នៅ​ណាហ្គា​វើ​ល​ដើម្បី​យក​ប្រាក់​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ

ព័ត៌មានជាតិ4 hours ago

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ឲ្យ​ក្រុមហ៊ុន​ទូក​ដឹកជញ្ជូន​ភ្ញៀវទេសចរ​ ទូទាត់​ថវិកា​ថ្លៃ​សំបុត្រ​ប្រចាំឆ្នាំ​២០២០

ព័ត៌មានពេញនិយម