ព័ត៌មានជាតិ
ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានកិច្ចប្រជុំគណៈកម្មការរៀបចំ និងដាក់ឲ្យដំណើរការរដ្ឋបាលក្រុងបូកគោ ខេត្តកំពត
នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានដឹកនាំឯកឧត្តមអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត អភិបាលស្រុកទឹកឈូ និងអង្គភាពជំនាញ សរុបចំនួន១៨រូប ចូលរួមកិច្ចប្រជុំគណៈកម្មការរៀបចំ និងដាក់ឲ្យដំណើរការរដ្ឋបាលក្រុងបូកគោ ខេត្តកំពត។
កិច្ចប្រជុំមានរបៀបវារៈ ចំនួន ០៦ ដែលក្នុងនោះមាន៖
១. ការរៀបចំរចនាសម្ព័ន្ធមន្ត្រីរាជការរដ្ឋបាលក្រុង និងអង្គភាពកងកម្លាំងទាំង៣ប្រភេទ របស់ក្រុងបូកគោ
២. ការកំណត់ទីតាំងជាក់លាក់របស់សាលាក្រុង
៣. ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និងការងារ ដែលត្រូវផ្ទេរពីរដ្ឋបាលស្រុកទឹកឈូ មករដ្ឋបាលក្រុងបូកគោ
៤. ការរៀបចំថវិកាប្រចាំឆ្នាំរបស់ក្រុង
៥. ការប្រកាសចូលកាន់មុខតំណែងរបស់ក្រុមប្រឹក្សាក្រុង និងគណៈអភិបាលក្រុង។

ក្នុងកិច្ចប្រជុំ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានផ្តល់អនុសាសន៍ជូន ឯកឧត្តម អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ឯកឧត្តម អភិបាលខេត្តកំពត និងឯកឧត្តម អគ្គនាយករងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ នូវការងារសំខាន់ៗ ដូចជា ការរៀបចំស្នើសុំសមាសភាពគណៈអភិបាល សមាសភាពមន្ត្រីរាជការតាមរចនាសម្ព័ន្ធរដ្ឋបាលក្រុង កងកម្លាំងទាំងបី រៀបចំប្លង់គោលសម្រាប់អាគាររដ្ឋបាលក្រុង និងកិច្ចការសំខាន់ៗមួយចំនួនទៀត ដែលត្រូវត្រៀមសម្រាប់ពិធីប្រកាសដាក់ឲ្យដំណើរការរដ្ឋបាលក្រុងបូកគោ និងការចូលបំពេញការងាររបស់រដ្ឋបាលក្រុង៕



អត្ថបទ៖ សេង ណារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី