ព័ត៌មានជាតិ
ប្រទះឃើញកាំភ្លើងAK.47 ចំនួន០២ដើម នៅក្នុងស្ទឹងសៀមរាប
កាំភ្លើងម៉ាកAK.47ចំនួន០២ដើម នៅមានគុណភាពប្រមាណជា៥០ភាគរយ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណបោះចោលក្នុងទឹកស្ទឹងសៀមរាប សំណាងល្អណាស់ត្រូវបានកម្មករសំណង់ម្នាក់ ប្រទះឃើញខណៈកំពុងបង់សំណាញ់ ហើយក៏រាយការណ៍ទៅសមត្ថកិច្ច។
ហេតុការណ៍ប្រទះឃើញនេះ គឺនៅវេលាម៉ោង២១និង០០នាទីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចក្នុងស្ទឹងសៀមរាប ស្ថិតក្នុងភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
មន្ត្រីអាវុធហត្ថខេត្តសៀមរាប បានឲ្យដឹងថា ពលរដ្ឋដែលបានប្រទះឃើញអាវុធ មានឈ្មោះ ដន ប្រង់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងសំណង់ បានមកបង់សំណាញ់តាមមាត់ស្ទឹង ក៏ប្រទះឃើញអាវុធAK.47ចំនួន០២ដើម គ្រាប់ចំនួន២៨គ្រាប់ ដោយលេខកាំភ្លើងទី១.លេខ 56-29014182, ទី២. លេខ 56-16165652។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុដែលប្រទះឃើញអាវុធទាំងនេះ គឺគាត់បានទៅបង់សំណាញ់នៅក្នុងស្ទឹងសៀមរាប។ អាវុធទាំងនេះ នៅមានគុណភាពប្រមាណជា៥០ភាគរយ ហើយបច្ចុប្បន្នអាវុធ និងគ្រាប់ ត្រូវបានកម្លាំងយកមករក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប៕
អត្ថបទ៖ កុសល
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់