Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រី​សុខាភិបាល​ស្នើ​ឲ្យ​អាជ្ញាធរ​គ្រប់គ្រង​និង​ឃ្លាំមើល​ការ​បិតស្រា​ឱ្យ​បានល្អ​ចៀសវាង​ការ​ពុល​ស្រា​ស្លាប់​ជា​បន្តទៀត

បានផុស

នៅ

ភ្នំពេញ ​៖ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ស្នើ​ឲ្យ​អាជ្ញាធរ​នៅ​ទូទាំងប្រទេស​ត្រូវ​គ្រប់គ្រង​និង​ឃ្លាំមើល​ការ​បិតស្រា​នៅតាម​មូលដ្ឋាន​របស់ខ្លួន​ឱ្យ​បានល្អ​ចៀសវាង​ការពុល​ស្រា​ស្លាប់​មនុស្ស​ជា​បន្តទៀត​។

ការ​ស្នើ​របស់ លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ករណី​ពុល​ស្រា ស ស្រាថ្នាំ បាន​បណ្តាលឱ្យ​មនុស្ស​ស្លាប់​ចំនួន​៣១​នាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​របាយការណ៍​របស់​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា នៅក្នុង​ត្រីមាស​ទី​១ នៃ​ឆ្នាំ​២០២១​នេះ​មាន​ករណី​ស្លាប់​ដោយសារតែ​ការបរិភោគ​ស្រា មាន​សារធាតុ​មេ​តា​ណុល​កម្រិត​ខ្ពស់​សរុប​ចំនួន​៣១​នាក់​ក្នុងនោះ​ស្លាប់​១៤​ករណី នៅ​ស្រុក​ល្វាឯម ខេត្តកណ្តាល​ពី ស្លាប់​នៅ​ស្រុក​កំពង់ត្រាច ខេត្តកំពត ចំនួន​១០​នាក់ និង​ករណី​ស្លាប់​នៅ​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ចំនួន​៧​នាក់​។

លោក រដ្ឋមន្ត្រី បានឱ្យដឹង​នៅក្នុង​សេចក្តី​ជួន​ដំណឹង​របស់​ក្រសួងសុខាភិបាល​ចុះ​ថ្ងៃទី​៣​មិថុនា​នេះ​ដោយបាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ចូលរួម​កុំ​ពិសា​ស្រា ដែល​បិត ឬ​លាយ​គ្មាន​បច្ចេកទេស​ត្រឹមត្រូវ និង​គ្មាន​ការ​ត្រួតពិនិត្យ​ជាពិសេស​គឺ ពិសា​ស្រា ស ឬ​ស្រាថ្នាំ ដែល​យក​មេ​តា​ណុល​មក​លាយ​។

លោក រដ្ឋមន្ត្រី បាន​ណែនាំ​ដល់​អ្នក​ប្រកប​អាជីវកម្ម ហាម​ដាច់ខាត កុំ​យក​សារធាតុ​មេ​តា​ណុល​មក​លាយ​ធ្វើ​ស្រា​.​ស ដែល​បង្ក​ឱ្យ​ពុល និង​ស្លាប់បាត់​បង់ជីវិត​។

លើស​ពី​នេះ​ទៀត លោក រដ្ឋមន្ត្រី បាន​ស្នើ​ឲ្យ​បងប្អូន​អាជ្ញាធរខេត្ត ស្រុក​ក្រុង​ខណ្ឌ រដ្ឋបាល​ឃុំ​/​សង្កាត់ ត្រូវ​ចាត់តាំង​កម្លាំង​គ្រប់គ្រង ឃ្លាំមើល និង​ទប់ស្កាត់​ការលក់​ស្រា​បិត ឬ​លាយ​គ្មាន​បច្ចេកទេស​ត្រឹមត្រូវ និង​ណែនាំ​ប្រជាពលរដ្ឋ ជៀសវាង​យក​សារធាតុ មេ​តា​ណុល​លាយ​ធ្វើ​ស្រា​.​ស ដែល​បង្ក​ឱ្យ​ពុល និង​ស្លាប់បាត់​បង់ជីវិត​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានជាតិ៤ ម៉ោង មុន

សន្តិបណ្ឌិត នេត សាវឿន ស្នើ​សមត្ថកិច្ច​ការ​ពារ​សន្តិសុខ​ជូន​ប្រតិភូ​ថៃ​ ក្នុង​ព្រឹត្តិការណ៍​កីឡា​បាល់​ទាត់​មិត្តភាព

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

អ្នកស្រុកបាធាយ ខេត្តកំពង់ចាម ម្នាក់ទៀតហើយ ទទួលបានទឹកប្រាក់រង្វាន់ធំ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

កីឡា៥ ម៉ោង មុន

បឺត សង្ឃឹម ដណ្តើមខ្សែក្រវាត់ ISKA ជួបជើងខ្លាំងម្ចាស់ខ្សែក្រវាត់ ៩ ស្ថាប័ន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ខ្យល់ពុលបន្តកើនឡើងនៅក្នុងខេត្ត២៨របស់ ប្រទេស​ថៃ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម