ព័ត៌មានជាតិ
គ្រាប់មីនសញ្ញាលេខបូកជាច្រើនគ្រាប់ប្រជាកសិករប្រទះឃើញនៅក្នុងតំបន់អតីតសមរភូមិប្រយុទ្ធក្តៅក្នុងស្រុករតនមណ្ឌល
បាត់ដំបង ៖ ប្រជាកសិករបានប្រទះឃើញគ្រាប់មីនសញ្ញាលេខបូកជាង១០គ្រាប់កប់នៅនឹងដីចម្ការក្នុងតំបន់អតីតសមរភូមិប្រយុទ្ធគ្នាក្តៅដែលគ្រាប់មីនទាំងនេះខាងសមត្ថកិច្ចជំនាញថា នៅមានគុណភាពនៅឡើយ។

លោកវរសេនីយ៍ឯកសន និល អធិការនគរបាលស្រុករតនមណ្ឌលបានបញ្ជាក់ឲ្យដឹងថា យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងអស់ខាងលើនេះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ខណៈពេលដែលគាត់ភ្ជួរដីធ្វើចម្ការនៅលើថ្នាលចាស់ក្បែរទីទួលដើម្បីបន្តការដាំដុះដូចរាល់រដូវកាល។

ប្រភពដដែលបន្តថា តំបន់ដែលប្រជាកសិករប្រទះឃើញគ្រាប់មីនកប់នៅក្នុងដីនេះឋិតនៅត្រង់ចំណុចភូមិជីប៉ាងឃុំផ្លូវមាសស្រុករតនមណ្ឌលខេត្តបាត់ដំបង។ ជាទីតាំងចាស់អតីតសមរភូមិប្រយុទ្ធយ៉ាងក្តៅគគុកដែលលោកធ្លាប់ឈរជើងការពារបូរណភាពដែនដីនៅអំឡុងរវាងឆ្នាំ១៩៨៨កន្លងមក។

មន្ត្រីនគរបាលដែលជាប់ប្រវត្តិការពារតំបន់ប្រទាញប្រទង់រូបនេះបានបន្តថា គ្រាប់មីនដែលប្រជាកសិករប្រទះឃើញដែលជាសំណល់ពីសម័យសង្គ្រាមជាយូរមកនេះមានសរុបចំនួន១២គ្រាប់វាជាប្រភេទគ្រាប់៧២Aនិងហៅម្យ៉ាងទៀតថាមីនស្គរឬមីនសញ្ញាលេខបូក។

ក្រោយពីកម្លាំងមូលដ្ឋានទទួលបានព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋឈ្មោះញៀ.ហឿនអាយុ៥៩ឆ្នាំលោកក៏បាននាំកម្លាំងជំនាញចុះទៅពិនិត្យជាក់ស្តែងដើម្បីសហការជាមួយមន្ត្រីអង្គភាពCMACរំដោះបោសសម្អាតហើយយកទៅកម្ទេចចោលតាមបច្ចេកទេសនៅពេលក្រោយ៕
ដោយ ៖ សៅ សារិទ្ធ


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៧ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី