Connect with us

ព័ត៌មានជាតិ

ប្រមុខ​ការទូត​កម្ពុជា នឹងចូលរួម​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​ចិន រយៈពេល​២​ថ្ងៃ នៅ​ប្រទេស​ចិន

បានផុស

នៅ

តាម​ការ​អញ្ជើញ​របស់​លោក វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ ប្រជាមានិត​ចិន លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រីការបរទេស អាស៊ាន​-​ចិន និង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ​-​ឡាន​ឆាង (MLC) លើក​ទី​៦ រយៈពេល​២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​៧ និង​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២១ នៅ​ទីក្រុង​ឆុង​ឈី​ង សាធារណរដ្ឋ​ប្រជាមានិត​ចិន នេះ​បើ​យោងតាម​ការបញ្ជាក់​ពី​ក្រសួង​ការ បរទេស នៅ​ថ្ងៃទី​០៤ ខែមិថុនា នេះ​។

បើ​តាម​ក្រសួងការបរទេស កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​ចិន ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៧ ខែមិថុនា គឺជា​ផ្នែក​មួយ នៃ​ការ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣០ នៃ​ទំនាក់ទំនង​សន្ទនា​អាស៊ាន​-​ចិន​។ នៅក្នុង​ជំនួប ដើម្បី អបអរសាទរ​នេះ រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​ចិន ត្រូវបាន​រំពឹងថា នឹង​ពិនិត្យមើល​ឡើងវិញ​នូវ​វឌ្ឍនភាព នៃ​កិច្ចសហប្រតិបត្តិការ​ជាក់លាក់​នៅក្នុង​វិស័យ​ផ្សេងៗ ក៏ដូចជា​ធ្វើការ​ពិភាក្សា​អំពី​ការលើកកម្ពស់​បន្ថែមទៀត នូវ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន​-​ចិន ក្នុង​បរិបទ​បច្ចុប្បន្ន នៃ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ និង​បញ្ហា​ប្រឈម​នានា ដែល​កំពុង​កើតមានឡើង​។ រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​ចិន ក៏​នឹង​ផ្លាស់ប្តូរ​យោបល់​គ្នា​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ ដែលជា​ចំណាប់អារម្មណ៍​រួម​ផងដែរ​។

​ក្នុងអំឡុងពេល​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ​-​ឡាន​ឆាង​លើក​ទី​៦ នៅ​ថ្ងៃទី​៨ ខែមិថុនា រដ្ឋមន្ត្រីការបរទេស MLC នឹងធ្វើ​ការវាយតម្លៃ​ទៅលើ​វឌ្ឍនភាព ដែល​សម្រេចបាន​ក្នុង​រយៈពេល​៥ ឆ្នាំកន្លងមក នៃ​កិច្ចសហប្រតិបត្តិការ កំណត់​ទិសដៅ​អនាគត​សម្រាប់​កិច្ចសហប្រតិបត្តិការ​ដែល​កាន់តែ​ទូលំទូលាយ ជាពិសេស​ក្នុង​កាលៈទេសៈ​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ហើយ​និង​ធ្វើឱ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត​នូវ​ចំណង មិត្តភាព និង​ការគាំទ្រ​គ្នា​ទៅវិញទៅមក​រវាង​បណ្តា​ប្រទេស​មេគង្គ និង​ប្រទេស​ចិន ស្ថិតក្រោម​ស្មារតី​លើកកម្ពស់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ការតភ្ជាប់​ផ្នែក​សង្គម និង​វប្បធម៌ នៅក្នុង​តំបន់​មេគង្គ​-​ឡាន​ឆាង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របគ្នា​ជាមួយ​កិច្ចប្រជុំ​ទាំងពីរ​ខាងលើ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹង​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ការងារ​នៅក្នុង​ប្រទេស​ចិន ដែល​ក្នុងឱកាស​នោះ លោក​នឹងមាន​ជំនួប​ទ្វេភាគី​ជាមួយ​លោក​ទីប្រឹក្សា​រដ្ឋ វ៉ាង យី ហើយ​នៅ​ចុងបញ្ចប់​នៃ​ជំនួប​នេះ លោក​រដ្ឋមន្ត្រីការបរទេស​ទាំងពីរ នឹង​អញ្ជើញ​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​២​រួមមាន​

​ទី​១. អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទូរគមនាគមន៍ ព័ត៌មាន និង បច្ចេកវិទ្យា​ទំនាក់ទំនង រវាង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា និង​ក្រសួង​ឧស្សាហកម្ម និង​ព័ត៌មានវិទ្យា​ចិន។

​ទី​២. គម្រោង​កម្មវិធី​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​វប្បធម៌ រវាង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ កម្ពុជា និង​ក្រសួង​វប្បធម៌​ចិន។

ក្នុង​ឱកាស នៃ​ការ​ស្នាក់នៅ​ទីក្រុង​ឆុង​ឈី​ង លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន គ្រោង​នឹងមាន​ជំនួប​ទ្វេភាគី​ជាមួយ​រដ្ឋមន្ត្រីការបរទេស នៃ​ប្រទេស​មួយចំនួន​ដោយផ្ទាល់ ដើម្បី​ពង្រឹង​បន្ថែមទៀត​នូវ កិច្ច​សហប្រតិបត្តិការ និង​ទំនាក់ទំនង​ទ្វេភាគី៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម