ព័ត៌មានជាតិ
ប្រជាពលរដ្ឋខ្វះខាត៤២៦គ្រួសារ រស់នៅឃុំត្រពាំងសាប ទទួលអំណោយពីអភិបាលខេត្តតាកែវ
លោក សួង ចាន់ថន មេធាវីរាជរដ្ឋាភិបាលកម្ពុជា បាននាំយកអំណោយរបស់ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ សម្រាប់ផ្ដល់ជូនពលរដ្ឋដែលមានជីវភាពខ្វះខាតសរុប៤២៦ គ្រួសារ រស់នៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដោយមានការចូលរួមពីលោក គឹម សុខ សមាជិកក្រុមប្រឹក្សាស្រុកបាទី លោក ពេជ ឌឿង សមាជិកក្រុមប្រឹក្សាស្រុក លោក តែ ឆុន អធិការរងនគរបាលស្រុក លោក ពេជ សារ៉ា មេឃុំត្រពាំងសាប លោក លោកស្រីក្រុមប្រឹក្សាឃុំ អ្នកស្រី គឹម សោភ័ណ្ឌ ស្មៀនឃុំ លោក ប៉ែន ង៉ែត មេភូមិពូនភ្នំ ព្រមទាំង លោក អាំ សាម៉ៃ រងភូមិ ផងដែរ កាលពីរសៀលថ្ងៃ អង្គារ ៦រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែ មិថុនា ឆ្នាំ២០២១ ។

លោក សួង ចាន់ថន មេធាវីរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ដើម្បីចូលរួមទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវថែរក្សាសុខភាព និងការរស់នៅ ឱ្យមានអនាម័យ ឧស្សាហ៍លាងដៃនិងសាប៊ូ អាល់កុល និងពាក់ម៉ាស់ឲ្យបានត្រឹមត្រូវគ្រប់ៗគ្នា ពេលចេញទៅក្រៅផ្ទះ មិនត្រូវជួបជុំគ្នាច្រើន ជាពិសេសមិនត្រូវនាំគ្នាផឹកស៊ី ដែលនាំឱ្យមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍របស់យើងនោះទេ។

លោក សួង ចាន់ថន បន្តទៀតថា អត្រាអ្នកឆ្លងជំងឺកូវីដ-១៩ មានការកើនឡើង យ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ហើយចំនួនអ្នកស្លាប់ក៏មានការកើនឡើងផងដែរ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ត្រូវបង្កើនការយកចិត្តទុកដាក់ ឲ្យបានខ្ពស់ អំពីបញ្ហានេះ ជៀសវាង ការអនុវត្តផ្ទុយពីការណែនាំរបស់អាជ្ញាធរនៅក្នុងមូលដ្ឋាន និងក្រសួងសុខាភិបាលជាពិសេស គឺត្រូវប្រកាន់ខ្ជាប់នូវ វិធានការ ៣ការពារ និង ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា អំណោយដែលត្រូវផ្ដល់ជូន ដល់បងប្អូនប្រជាពលរដ្ឋសរុប៤២៦ គ្រួសារ រស់នៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដោយក្នុងមួយគ្រួសារៗទទួលបាន: អង្ករ ២០ គីឡូក្រាម មី ០១ កេស ទឹកសុទ្ធ ០១ កេស ត្រីខ ០១ យួរ ទឹកត្រី ០១ យួរ ម៉ាស់ ០១ ប្រអប់ និងសាប៊ូ ០២ ដុំ ៕
អត្ថបទ ៖ រ៉ាវុទ្ធ



-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព៨ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា