ព័ត៌មានជាតិ
កម្មករទូកនេសាទម្នាក់ រអិលជើង ធ្លាក់ចូលទឹកសមុទ្រ លិចបាត់ រកមិនទាន់ឃើញ
ខេត្តព្រះសីហនុ៖ កម្មករទូកនេសាទសមុទ្រម្នាក់ បានរអិលជើងធ្លាក់ចូលក្នុងទឹកសមុទ្រ ហើយលិចបាត់រកមិនទាន់ឃើញនៅឡើយទេ។
យោងតាមរបាយការណ៌បឋមរបស់សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៌នេះបានកើតនៅម៉េាង៥ និង០០នាទីព្រឹក ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅចំណុចដាវលេខ ៤៥/ ៩០០និង ៣៥ /៩០០ នៅក្នុងភូមិ០១ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
របាយការណ៌ដដែលបានឲ្យដឹងទៀតថា ក្រោយកើតហេតុភ្លាមៗ ម្ចាស់ទូកនេសាទរួមនិងក្រុមទូកនេសាទផ្សេងទៀតបាននាំគ្នាចេញស្វែងរុករកជនរងគ្រោះភ្លាមៗដែរ តែមិនទាន់ដឹងថា ជនរងគ្រោះមានវាសនាយ៉ាងណានោះទេ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ម្ចាស់ទូកនេសាទមាន ឈ្មោះ យិត គៀវ ភេទប្រុស អាយុ ៦៨ឆ្នាំ មុខរបរនេសាទ មានទីលំនៅស្ថិតនៅភូមិ ២ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ ចំណែកជនរងគ្រោះមានឈ្មោះ មាន់ តេន ភេទប្រុស អាយុ ៥៦ឆ្នាំ មុខរបរ កម្មករនេសាទ មានទីលំនៅស្ថិតនៅភូមិ ឈើទាលរាំ ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ៕
អត្ថបទ៖ ស៊ុន ចាន់ធា
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់