ព័ត៌មានជាតិ
អគ្គមេបញ្ជាការកងទ័ព អនុញ្ញាតឱ្យអនុព័ន្ធយោធាអាមេរិកចូលជួប ពិភាក្សាការងារ
នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី០៤ មិថុនា ឆ្នាំ២០២១ បានអនុញ្ញាតឲ្យលោកវរសេនីយ៍ឯក ម៉ាកូស ហ្វេរ៉ារ៉ា នាយការិយាល័យអនុព័ន្ធយោធាសហរដ្ឋអាមរិកប្រចាំកម្ពុជា ដែលត្រូវចប់អាណត្តិ ចូលជួបសម្ដែងការគួរសម និងជម្រាបលា ហើយក្នុងឱកាសនោះ លោកវរសេនីយ៍ត្រី អារីស រីប៊ូជីអូ នាយការិយាល័យអនុព័ន្ធយោធាសហរដ្ឋអាមេរិកថ្មី ក៏បានចូលជួបសម្ដែងការគួរសមផងដែរ។

ក្នុងកិច្ចសន្ទនា នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ពីទំនាក់ទំនងការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលមានជាមួយគ្នារយៈពេល៧១ ឆ្នាំកន្លងមក ដែលទំនាក់ទំនងនេះ មានភាពល្អប្រសើររហូតមក។ បន្ថែមលើនេះ នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការរបស់កងទ័ព សហរដ្ឋអាមេរិកនៅក្នុងការជួយឧបត្ថម្ភគាំទ្រដល់កងយោធពលខេមរភូមិន្ទ ដែលត្រូវទៅបំពេញបេសកកម្មនៅក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ រួមទាំងការជួយហ្វឹកហ្វឺនផ្នែកដោះមីន គ្រាប់មិនទាន់ផ្ទុះ សន្តិសុខលំហរសមុទ្រ ហើយថ្មីៗនេះការជួយឧបត្ថម្ភថវិកា ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ផងដែរ។
ក្រៅពីនោះ នាយឧត្តមសេនីយ៍ ក៏បានលើកឡើងពីកិច្ចសហការល្អរវាងកងទ័ពប្រទេសទាំងពីរកន្លងមក នៅក្នុងការស្វែង រកអដ្ឋិធាតុទាហានអាមេរិក ដែលបានបាត់ខ្លួននៅកម្ពុជា ក៏ដូចជាកិច្ចសហប្រ តិបត្តិការប្រឆាំងអំពើភេរវកម្ម, ការងារមនុស្សធម៌ ការស្រាវជ្រាវវិទ្យាសាស្ត្រយោធា និងលំហាត់ឆ្មាំអង្គរជាដើម។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានមានជំនឿយ៉ាងមុតមាំថា ទៅថ្ងៃខាងមុខទំនាក់ទំនងរវាងកងទ័ពប្រទេសទាំងពីរ (កម្ពុជា-អាមេរិក) នៅតែបន្តសហប្រតិបត្តិការល្អជាមួយគ្នា។
ចំណែកលោកវរសេនីយ៍ឯក ម៉ាកូស ហ្វេរ៉ារ៉ា បានលើកឡើងនូវចំណុចសំខាន់ពីរក្នុងរយៈពេល ដែលលោកបំពេញការងារនៅកម្ពុជា ក្នុងនោះទី១ គឺការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ និងទី២ ទំនាក់ទំនងរវាងកងទ័ពប្រទេសទាំងពីរ (កម្ពុជា-អាមេរិក)។
លោកនាយសេនានុព័ន្ធយោធាសហបរដ្ឋអាមេរិកបានគូសបញ្ជាក់ថា ចាប់តាំងពីលោកបានមកបំពេញការងារដំបូងនៅកម្ពុជាក្នុងឆ្នាំ២០១៧ គឺបរិយាកាសមិត្តភាពរវាងកម្ពុជា និងសហរដ្ឋអាមេរិកមានភាពស្និទ្ធស្នាល៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត