Connect with us

ព័ត៌មានជាតិ

លោក ជិន ម៉ា​លីន​ថា របាយការណ៍​របស់​អ្នក​រាយ​ការ​ណ៍ អសប មិនមាន​មូលដ្ឋាន​គ្រប់គ្រាន់ ក្នុងការ​វាយតម្លៃ​ពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា

បានផុស

នៅ

លោក ​ជិន ម៉ា​លីន អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​បាន​អះអាងថា របាយការណ៍​របស់​អ្នក​រាយ​កាយ​ការណ៍​អង្គការសហប្រជាជាតិ មិនមាន​មូលដ្ឋាន​គ្រប់គ្រាន់ និង​គ្រប់​ជ្រុងជ្រោយ ក្នុងការ​វាយតម្លៃ​ពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ទេ ដោយសារតែ​របាយការណ៍​នោះ ផ្តោតជាសំខាន់​តែ​ទៅលើ​រូបភាព​ខាងក្រៅ​តែប៉ុណ្ណោះ​។​

​ការលើកឡើង​របស់លោក​ជិន ម៉ា​លីន បាន​ធ្វើឡើង​បន្ទាប់ពី ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួល បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​បានចេញ​ផ្សាយ​អត្ថបទ​មួយ មាន​ចំណងជើង​ថា “​ក្រុម​អ្នកជំនាញ អ​.​ស​.​ប មានការ​ព្រួយ​កង្វល់​ចំពោះ​ការបង្ក្រាប​សង្គម​ស៊ីវិល និង​ការវាយប្រហារ​លើ​អ្នកការពារ​សិទ្ធិមនុស្ស​” ដែល​អត្ថបទ​នោះ បាន​យោងទៅលើ​របាយការណ៍ ក៏ដូចជា​ការលើកឡើង​របស់លោក​ស្រី Mary Lawlor អ្នកជំនាញ​សិទ្ធិមនុស្ស អ​.​ស​.​ប ទាក់ទង​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។

ទាក់ទង​បញ្ហា​នេះ​លោក ជិន ម៉ា​លីន ឡើង​៤ ចំណុច​គឺ ទី​១. របាយការណ៍​នេះ មិនមាន​មូលដ្ឋាន​គ្រប់គ្រាន់ និង​គ្រប់​ជ្រុងជ្រោយ​ក្នុងការ​សន្និដ្ឋាន និង​វាយតម្លៃ​ពី​ស្ថានភាព​អ្នកការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នោះទេ ព្រោះថា ការសន្និដ្ឋាន​របស់គេ គឺ​ផ្តោតជាសំខាន់​តែ​ទៅលើ​រូបភាព​ខាងក្រៅ​តែប៉ុណ្ណោះ ពោលគឺ​នៅ​ពែ​ល​ដែល​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ចំពោះ​សកម្មជន​និង​ក្រុម​គោលដៅ​ដែល​គេ​ការពារ គេ​សន្និដ្ឋាន​ថា ជាការ​រំលោភ​សិទ្ធិមនុស្ស តែ​គេ​មិន​ខ្ចី​ខ្វល់ និង​ធ្វើ​ការវិភាគ​វែកញែក​ពី​ទង្វើ និង​សកម្មភាព​របស់​ក្រុម​គោលដៅ​ទាំង​នោះឡើយ ថា​តើ​វា​ជា​សកម្មភាព​ការពារ​សិទ្ធិ​មន​ស្ស ឬ​ជា​ការ​ប្រព្រឹត្ត​បទល្មើស ហើយ​វា​មាន​មូលដ្ឋាន​និង​ធាតុ​ផ្សំ​គ្រប់គ្រាន់​បង្កើតបាន​ជាប​ទ​ល្មើស​តាម​បញ្ញត្តិ​ច្បាប់​របស់​កម្ពុជា​ដែ​ឬ​អត់ ហើយ​ពួកគេ​បានធ្វើ​អ្វីខ្លះ​បានជា​នាំឱ្យមាន​ការប្រឈមមុខ​តាមផ្លូវ​ច្បាប់​យ៉ាង​ដូច្នេះ​។

​ទី​២. រដ្ឋាភិបាល និង​សមត្ថកិច្ច មិនបាន​ធ្វើទុក្ខបុកម្នេញ​លើ​អ្នកការពារ​សិទ្ធិមនុស្ស​នោះទេ មានតែ​វិធានការ​ច្បាប់​ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស​តែប៉ុណ្ណោះ ដែល​បាន​ដំណើរការ​នីតិវិធី​តាមផ្លូវ​តុលាការ​ផ្អែកលើ​គោលការណ៍​ប្រជាធិបតេយ្យ​និង​នីតិរដ្ឋ​។​

​ទី​៣. ការ​ស៊ីឈ្នួល​ជួបជុំ​តវ៉ា និង​អនុវត្តតាម​ផែនការ​ខុសច្បាប់​របស់​អង្គការ​ចលនា​ចាត់តាំង​ក្រៅច្បាប់ ក្នុង​ចេតនា​ទុច្ចរិត​បង្ក​ភាពចលាចល ប៉ះពាល់​ដល់​សន្តិសុខ​សង្គម និង​សណ្តាប់ធ្នាប់​សាធារណៈ មិនមែនជា​សកម្មភាព​ការពារ​សិទ្ធិមនុស្ស​នោះទេ ហើយ​អ្នក​ដែល​អនុវត្ត​នូវ​សកម្មភាព​និង​ផែនការ​ទាំងនោះ ក៏​មិនមែនជា​អ្នកការពារ​សិទ្ធិមនុស្ស​នោះដែរ តែ​ផ្ទុយទៅវិញ វា​ជា​អំពើ​ល្មើស​ទៅនឹង​ច្បាប់ ហើយ​ដែល​អ្នកប្រព្រឹត្ត​អំពើ​ល្មើសច្បាប់​ទាំងនោះ​ក៏ត្រូវ​ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់​ដែលមាន​ជា​ធរមាន​ផងដែរ។

​ទី​៤. រដ្ឋាភិបាល លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ​ចូលរួម​ការពារ គោរព និង​លើកស្ទួយ​សិទ្ធិមនុស្ស​លើ​គ្រប់​វិស័យ ដែល​ស្ថិតក្នុង​ក្របខណ្ឌ​ច្បាប់ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ប្រជាជាតិ​ទាំងមូល និង​ក៏​ប្រកាន់​ភ្ជាប់​ផងដែរ​នូវ​វិធានការ​ច្បាប់​យ៉ាង​ម៉ឹងម៉ាត់​ចំពោះ​ក្រុម​ដែលមាន​ផែនការ​និង​ចេតនា​ទុច្ចរិត បង្ក​នូវ​ភាពចលាចល និង​អសន្តិសុខ​ក្នុងសង្គម ក្រោមរូបភាព​និង​លេស​សិទ្ធិមនុស្ស ក្នុង​គោលដៅ​ការពារ​សិទ្ធិសេរីភាព​អ្នក​ដទៃ និង​ថែរក្សា​នូវ​សន្តិសុខ ស្ថេរភាព​សង្គម និង​សណ្តាប់​ធ្លាប់​សាធារណៈ​៕
ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៦ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៧ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម