ព័ត៌មានជាតិ
ភូមិចំនួនពីរនៅបែកចាន ដកចេញពី “តំបន់លឿង” ចាប់ពីថ្ងៃទី៥ មិថុនានេះតទៅ
អាជ្ញាធរខេត្តកណ្តាល បានសម្រេចបញ្ចប់ការអនុវត្តវិធានការរដ្ឋបាលផ្នែកខ្លះនៃភូមិសាស្ត្រភូមិស្វាយជ្រុំ និងភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលបានកំណត់ជា”តំបន់លឿង”ចាប់ពីថ្ងៃទី៥ ខែ មិថុនា ឆ្នាំ ២០២១ តទៅ បន្ទាប់ពីបានអនុវត្តរយៈ ពេល១សប្តាហ៍រួចមក។

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានឱ្យដឹងថា ទន្ទឹមនឹងការបញ្ចប់វិធានការរដ្ឋបាលនេះ លោក អភិបាលខេត្តបានណែនាំដល់រដ្ឋបាលស្រុកអង្គស្នួល ត្រូវសម្របសម្រួលរៀបចំថែរក្សាសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ និងសម្របសម្រួលលើកិច្ចការចាក់វ៉ាក់សាំងកូវីដ‑១៩ និងការផ្ដល់សេវាសុខាភិបាលទូទៅនិងអនុវត្តវិធានការរដ្ឋបាលដូចជាការយកសំណាក ការធ្វើចត្តាឡីស័ក ការព្យាបាលជំងឺកូវីដ‑១៩។
ជាមួយគ្នានេះដែរ ត្រូវផ្សព្វផ្សាយណែនាំដល់អាជីវករលក់ដូរនៅតាមផ្សារឬកន្លែងលក់ដូរទាំងអស់ត្រូវរៀបចំដាក់ខ្សែសុវត្ថិភាពដើម្បីរក្សាគម្លាតសុវត្ថិភាពបុគ្គលនិងរៀបចំអាកុល ជែលសម្រាប់អតិថិជនលាងដៃគ្រប់គ្នាៗនិងអនុវត្តតាមហ៊ានការពារផ្សេងនិងកំណត់គោលការណ៍ចាំបាច់ផ្សេងទៀតដើម្បីធានាប្រសិទ្ធភាពការងារទប់ស្កាត់និងប្រយុទ្ធប្រឆាំងការឆ្លងរាលដាលជំងឺកូវីដ‑១៩។
លោកអភិបាលខេត្តក៏បានណែនាំដល់រដ្ឋបាលស្រុកអង្គស្នួល ត្រូវអនុវត្តការហាមឃាត់ជាដាច់ខាតនៅទីតាំងឬទីតាំងកន្លែងលក់ដូរ ដែលមានការសង្ស័យឬរកឃើញករណីឆ្លងរាលដាលនៃជំងឺកូវីដ‑១៩ ដើម្បីផ្ដល់កិច្ចអន្តរាគមន៍និងចាត់វិធានការឆ្លើយតប សំដៅទប់ស្កាត់និងកាត់ផ្ដាច់កុំឲ្យមានការចម្លងឆ្លងរាលដាលជំងឺកូវីដ‑១៩ទៅទីតាំងឬកន្លែងផ្សេងទៀត។
គួរបញ្ជាក់ថា រដ្ឋបាលខេត្តកណ្ដាល បានចេញសេចក្ដីសម្រេចស្តីពី ការបន្តអនុវត្តវិធានការរដ្ឋបាល សម្រាប់ផ្នែកខ្លះនៃភូមិសាស្ត្រភូមិស្វាយជ្រុំ និងភូមិអណ្ដូង នៃឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល និងដោយត្រូវកំណត់ជា “តំបន់លឿង” ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ចាប់ពីថ្ងៃទី២៩ខែឧសភារហូតដល់ថ្ងៃទី០៤ខែមិថុនាឆ្នាំ២០២១៕


អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត