Connect with us

ព័ត៌មានជាតិ

គ​.​ជ​.​ប នឹង​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង និង​បញ្ជី​ឈ្មោះ​អ្នក​ដែល​នឹងត្រូវ​លុបចេញ នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ខាងមុខ

បានផុស

នៅ

​លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ឲ្យ​ដឹង​ថាគ​.​ជ​.​ប នឹងធ្វើ​ការបិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង និង​បញ្ជី​ឈ្មោះ​អ្នក​ដែល​នឹងត្រូវ​លុប​ចេញពី​បញ្ជី​បោះឆ្នោត នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០​ខាងមុខ ជាមួយគ្នា​នោះ លោក​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​អញ្ជើញ​ទៅពិនិត្យ​មើល​ឈ្មោះ​របស់ខ្លួន​ក្នុង​បញ្ជី​បោះឆ្នោត​ដំបូង និង​បញ្ជី​ឈ្មោះ អ្នក​ដែល​នឹងត្រូវ​លុបចេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ិ​ក ប៊ុន​ហុក បញ្ជាក់ថា ការ​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង និង​បញ្ជី​ឈ្មោះ​អ្នក​ដែល​នឹងត្រូវ​លុប​ចេញពី​បញ្ជី​បោះឆ្នោត ក្នុង​គោលបំណង​ឱ្យ​ប្រជាពលរដ្ឋ​អញ្ជើញ​ទៅពិនិត្យ​ផ្ទៀងផ្ទាត់​ឈ្មោះ និង​ទិន្នន័យ​ផ្សេងៗ​របស់ខ្លួន ព្រមទាំង​ការកែតម្រូវ​តាមរយៈ​ការប្តឹងតវ៉ា ឬ​ប្តឹង​ជំទាស់​។ លោក​ថា ជន​ណាក៏ដោយ​មាន​សិទ្ធិ​ប្តឹងតវ៉ា ឬ​ប្តឹង​ជំទាស់​ជា​លាយលក្ខណ៍អក្សរ​ទាក់ទង​នឹង​បញ្ជី​បោះឆ្នោត​ដំបូង និង​បញ្ជី​ឈ្មោះ​អ្នក​ដែល​នឹងត្រូវ​លុប​ចេញពី​បញ្ជី​បោះឆ្នោត​ទៅ​ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុង​រយៈពេល​៥​ថ្ងៃ​យ៉ាងយូរ បន្ទាប់​ពីថ្ងៃ​បិទ​ផ្សាយ (​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២០ ជា​ថ្ងៃ​ចុងក្រោយ​)​។

បើតាម​លោក ស៊ិ​ក ប៊ុន​ហុក ការប្តឹងតវ៉ា អាចធ្វើ​ឡើង​អំពី​ការបាត់​ឈ្មោះ ឬ​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ប៉ុន្តែ​កត់ត្រា​មិន​ច្បាស់លាស់​នូវ​ទិន្នន័យ​ពាក់ព័ន្ធ ឬ​ព័ត៌មាន ដែល​គាត់​បាន​ផ្តល់ឱ្យ ឬ​ត្រូវបាន គ​.​ជ​.​ប លុបឈ្មោះ​មិន​ត្រឹមត្រូវ​។ ម្យ៉ាងទៀត ការប្តឹង​ជំទាស់​អាចធ្វើ​ឡើង​ចំពោះ​បុគ្គល​ណា​ម្នាក់​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ដំបូង ប៉ុន្តែ​ជន​នោះ​មិនមាន​លក្ខខណ្ឌ​គ្រប់គ្រាន់ ដើម្បី​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត និង​ចំពោះ​ជនណាម្នាក់ ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ច្រើនជាង​មួយកន្លែង។

​សូម​បញ្ជាក់ថា បញ្ជី​បោះឆ្នោត​ដំបូង និង​បញ្ជី​ឈ្មោះ​អ្នក​ដែល​នឹងត្រូវ​លុប​ចេញពី​បញ្ជី​បោះឆ្នោត នឹងមាន​បិទ​ផ្សាយ​នៅតាម​សាលាឃុំ សង្កាត់ និង​នៅ​ទីតាំង​ណាមួយ​ក្នុង​ឃុំ សង្កាត់​ទូទាំងប្រទេស ព្រមទាំង​មាន​ផ្សព្វផ្សាយ​តាម​គេហទំព័រ​គ​.​ជ​.​ប​។ ប្រជាពលរដ្ឋ​ទាំងអស់​ក៏​អាច​ស្វែងរក​ឈ្មោះ​របស់ខ្លួន​ក្នុង​បញ្ជី​បោះឆ្នោត​ដំបូង​តាម​គេហទំព័រ​របស់ គ​.​ជ​.​ប ដែលមាន អាសយដ្ឋាន voterlist.nec.gov.kh ឬ​ចូល​រក​តាម​កម្មវិធី​ទូរសព្ទ (App) Voterlist KH ៕
ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៧ នាទីutes មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៥២ នាទីutes មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម