ព័ត៌មានជាតិ
ផ្ទះ១៤ខ្នងរងការខូចខាតដោយសារខ្យល់កន្ត្រាក់នៅ ស្រុកសាមគ្គីមានជ័យ
ផ្ទះប្រជាពលរដ្ឋ ១៤ខ្នងផ្ទះបានរងការខូចខាតដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ នៅវេលាម៉ោង៤ល្ងាចថ្ងៃថ្ងទី៤ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងភូមិក្រាំងស្រម៉ និងភូមិត្រពាំងទន្លាប់ ស្ថិតនៅក្នុងឃុំស្វាយជុកស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

លោកអធិការនគបាលស្រុកសាមគ្គីមានជយ័ បានឱ្យដឹងនៅព្រឹកថ្ងៃទី៥ ខែមិថុនា នេះថាករណីគ្រោះធម្មជាតិខាងលើនេះបណ្តាលឱ្យប៉ើងដំបូលអស់ផ្ទះ ១៤ខ្នង និងផ្ទះ១ខ្នង មានទំហំ ៧ម៉ែត្រគុណ ៨ម៉ែត្រ បានរងការខូចរលំដួលទាំងស្រុង និងផ្ទះ១ខ្នងផ្សេងទៀតទំហំ ៥ម៉ែត្រ គុណ និង៦ម៉ែត្រនិង១ខ្នង ទៀតទំហំ ៤ម៉ែត្រគុណនិង៥ម៉ែត្រ ត្រូវបានប៉ើងចេញពីជើងសសរ ធ្លាក់មកដី។ ប៉ុន្តែនៅក្នុងហេតុការខាងលើនេះមិនបណ្តាលឱ្យមនុស្សឬសត្វរងគ្រោះថ្នាក់នោះឡើយ។

ដោយឡែកលោក ប្រាក់ សោភ័ណ្ឌ នាយកប្រតិបត្តសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ទីណាមានគ្រោះមហន្តរាយនិងគ្រោះធម្មជាតិ សាខាកាកបាទក្រហមខេត្ត និងចុះដល់ទីកន្លែងនាំយកជាគ្រឿងសម្ភារផ្សេងៗទៅចែកជូនជនរងគ្រោះ ដើម្បីឆ្លើយតបបន្ទា ន់ដល់ពួកផងដែរ៕

អត្ថបទ៖ ឈៀងថារិទ្ធ

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង