ព័ត៌មានជាតិ
ចាប់បានជនសង្ស័យជិះម៉ូតូដេញកាប់បុរសម្នាក់រហូតទៅបុកបង្គោលភ្លើងស្លាប់ មូលហេតុព្រោះរឿងប្រច័ណ្ឌ
ជនសង្ស័យម្នាក់ ក្នុងចំណោម២នាក់ ពាក់ព័ន្ធនឹងករណីជិះម៉ូតូដេញតាមកាប់សម្លាប់យុវជនម្នាក់ បណ្តាលឱ្យស្លាប់ នៅសង្កាត់ចាក់អង្រែលើ កាលពីយប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅនោះ ត្រូវបានកម្លាំងនគរបាលផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ស្រាវជ្រាវធ្វើការឃាត់ខ្លួនបានហើយកាលពីថ្ងៃទី០៤ ខែមិថុនា។

បុរសជនសង្ស័យមានឈ្មោះ សុខ ហៃ ហៅ យ៉ាវ អាយុ១៨ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងធ្វើសោរ មានទីលំនៅផ្ទះជួល ផ្លូវលំ ភូមិអូរអណ្តូង សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ និងបក្ខពួកម្នាក់ទៀត ដែលរត់គេចខ្លួនមានឈ្មោះ វៀង យុំាងតាំ (ត្រូវជាបងថ្លៃរបស់សង្សារជនរងគ្រោះ)។
ចំណែក ជនរងគ្រោះមានឈ្មោះ គីម សុខខឿន ហៅទ្រឹង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិវៀតណាម មុខរបរ ជាងមាស ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ រីឯនារីជាសង្សារមានឈ្មោះ ង្វៀង ធីង៉ុក ហៅ ល័ក្ខ អាយុ១៨ឆ្នាំ។

យោងតាមប្រភពព័ត៌មានពីមន្ត្រីសមត្ថកិច្ច ឱ្យដឹងថា ដើមចមដែលធ្វើឱ្យក្រុមជនសង្ស័យឈានដល់ករណីជិះម៉ូតូដេញកាប់ជនរងគ្រោះ រហូតធ្វើឱ្យជនរងគ្រោះភ័យស្លន់ស្លោរជិះម៉ូតូទៅបុកបង្គោលភ្លើងស្លាប់ គឺកើតឡើងដោយសារ ភ្លើងប្រច័ណ្ឌ ព្រោះតែជនសង្ស័យខឹងសម្បារនឹងជនរងគ្រោះដែលជាអតីតសង្សារ (ស្លាប់) នៅតែបន្តតាមស្នេហាជាមួយនារីជាសង្សារជាបន្តបន្ទាប់ ខណៈគ្រាកន្លងកាលជាសង្សារតែងឈ្លោះគ្នាជាបន្តបន្ទាប់ ហើយក៏ឧស្សាហ៍ចែកផ្លូុវគ្នារួចក៏ត្រូវគ្នាវិញច្រើនដង។
ដំណើររឿងនៅថ្ងៃកើតហេតុ ដើមឡើយ ជនរងគ្រោះ បានជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ីគីនិច ឌុបនារីជាអតីតសង្សារទៅការ៉ាស់សាំងកាល់តិចមួយកន្លែង តាមបណ្តោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ដោយជួបនិយាយគ្នារឿងនារីជាអតីតសង្សាសុំបែក។ កំឡុងពេលនោះ ជនសង្ស័យ ឈ្មោះ សុខ ហៃ ហៅយ៉ាវ ដែលជាអ្នកស្រលាញ់ក្រោយ បានជិះម៉ូតូមួយគ្រឿងម៉ាកកហុងដាឌ្រ៊ីម ឌុបបក្ខពួកម្នាក់ទៀត ជិះទៅសួរនាំជនរងគ្រោះ រហូតកើតជាជម្លោះពាក្យសម្តីគ្នាឈានដល់ការប្រើហិង្សាវាយតប់គ្នាទៅមក។
បន្ទាប់ពីកើតហិង្សាហើយនោះ ជនសង្ស័យបានទាយកាំបិតប៉័ងតោកាប់ទៅលើជនរងគ្រោះបណ្តាលឱ្យរងរបួសដៃខាងឆ្វេង។ ភ្លាមនោះ ជនរងគ្រោះបានទាយដៃនារីជាអតីតសង្សារឡើងជិះម៉ូតូដើម្បីរត់គេចពីការតាមកាប់របស់ក្រុមជនសង្ស័យ ដោយជិះធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ឆ្ពោះសំដៅឡើងទៅកាន់ក្បាលថ្នល់។ ពេលរត់គេចនោះ ក្រុមជនសង្ស័យក៏បានជិះម៉ូតូដេញតាមពីក្រោយ ដោយឈ្មោះ សុខហៃ ហៅយ៉ាវ ជាអ្នកជិះពីក្រោយ និងកាន់កាំបិតចាំកាប់។
ពេលជិះម៉ូតូដេញដល់ចំណុចទល់មុខការដ្ឋានដេប៉ូខ្សាច់មួយកន្លែង ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ដោយសារជនរងគ្រោះមានភាពភ័យស្លន់ស្លោរនឹងការដេញតាមកាប់របស់ក្រុមជនសង្ស័យពេក ជាហេតុធ្វើឱ្យរូបគេរេចង្កូតម៉ូតូជ្រុលទៅបុកផ្ទប់នឹងរបងទ្វារ រួចជ្រុលបុកបង្គោលភ្លើងបាក់ក ស្លាប់នៅហ្នឹងកន្លែងកើតហេតុភ្លាមៗតែម្តង ចំណែកនារីជាអតីតសង្សារដែលជិះពីក្រោយត្រូវដួលរងរបួសស្រាល។
បន្ទាប់ពីដួលហើយនោះ ក្រុមជនសង្ស័យដែលដេញតាមពីក្រោយ បានឈប់ម៉ូតូ រួចចុះទៅកាប់ជនរងគ្រោះមួយកាំបិតបន្ថែមទៀតចំចង្កេះ ហើយបោះកាំបិតចោលនៅកន្លែងកើតហេតុ។ ចំណែក ឯនារីជាសង្សារត្រូវក្រុមជនសងង្ស័យលើកឡើងជិះលើម៉ូតូចេញទៅបាត់សូន្យតែម្តងទៅ។
ក្រោយកើតហេតុ គេសង្គេតឃើញវត្តមានឪពុកម្តាយជនរងគ្រោះបានទៅដល់កន្លែងកើតហេតុ ប៉ុន្តែបានត្រឹមឈរទ្រហោយំសម្លឹងមើលសពកូនប្រុសប៉ុណ្ណោះ និងបានដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចជួយស្រាវជ្រាវដើម្បីតាមចាប់ខ្លួនក្រុមជនសង្ស័យដែលបានប្រព្រឹត្តិ។
ជុំវិញករណីនេះ លោកជា រតនា នាយប៉ុស្តិ៍រដ្ឋបាលនគរបាលចាក់អង្រែលើ ឱ្យដឹងថា ក្រោយថ្ងៃកើតហេតុ កម្លាំងនគរបាល បានបើកការស្រាវជ្រាវរហូតកំណត់បានសាវតានារីជាសង្សារ រួចក៏បានអញ្ជើញឱ្យនាងចូលមកបំភ្លឺដំណើររឿងហេតុ និងសួរនាំដើម្បីកំណត់អត្តសញ្ញាណក្រុមជនបង្ក។
លុះក្រោយមក ដោយទទួលបានការចង្អុលបង្ហាញ សមត្ថកិច្ចក៏បើកការស្រាវជ្រាវបន្ថែមរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ (ជាអ្នកកាប់ និងជាអ្នកស្រលាញ់នារីរងគ្រោះក្រោយ) ដល់លំនៅឋានរបស់គេនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១។
យ៉ាងណាមិញបច្ចុប្បន្នជនសង្ស័យត្រូវឃុំខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍រដ្ឋបាលនគរបាលចាក់អង្រែលើ រងចាំកសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់នៅពេលក្រោយ។ ដោយឡែកបក្សពួករបស់គេម្នាក់ទៀត ដែលកំពុងរត់គេចខ្លួន សមត្ថកិច្ចកំពុងបើកការស្រាវជ្រាវ ក្នុងការតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ នៅពេលខាងមុខឱ្យខាងតែបានផងដែរ៕ ដោយៈលីហេង

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី