Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ចាប់ផ្តើម​ជួសជុល​ផ្លូវ​ក្នុង​ក្រុង​បានលុងឡើង​វិញ

បានផុស

នៅ

ខេត្តរតនគិរី÷ ដោយសារសោភ័ណ្ឌភាព និងមើលឃើញពីទុក្ខលំបាកបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តរតនគិរីដែលជួបផលលំបាកក្នុងការធ្វើដំណើរប្រកបមុខរបរប្រចាំថ្ងៃអាជ្ញាធរខេត្តរតនគិរីបាននិងកំពុងមមាញឹកក្នុងការស្ថាបនាសាងសង់និងជួសជុលផ្លូវមួយចំនួនដែលទទួលរងការខូចខាតនារដូវភ្លៀងកន្លងមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែងផ្លូវកៅស៊ូដែលកំពុងជួសជុលនាពេលនេះ មាន​ជា​ច្រើនខ្សែដែលខាងអាជ្ញាធរកំពុងតែជួសជុលជាបន្តបន្ទាប់ហើយមានផ្លូវខ្លះក៏បានរួចរាល់ជាស្ថាពរនិងផ្លូវខ្លះកំពុងតែជួសជុលផងដែរ។

ទាក់ទងទៅនឹងការជួសជុលនិងសាងសង់ផ្លូវក្នុងក្រុងបានលុង លោក ម៉ង ទែក ប្រធានអង្គភាពលទ្ធកម្មសាខាខេត្តរតនគិរីបានឲ្យដឹងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ថា ផ្លូដែលជួសជុលជាប្រភេទ DBST ក្នុងឆ្នាំ២០២០ បានរួចរាល់មួយចំនួនហើយផ្លូវមួយចំនួនទៀតកំពុងតែសម្រុកជួសជុលនិងពង្រីកបន្ថែម។

លោកប្រធានអង្គភាពលទ្ធកម្មសាខាខេត្តរូបនេះបានបន្តទៀតថា នៅក្នុងការសាងសង់ជួសជុលផ្លូវក្នុងក្រុងបានលុងមានក្រុមហ៊ុនចំនួនពីរដែលទទួលម៉ៅគឺក្រុមហ៊ុនបានលុងនិងក្រុមហ៊ុនជុំមរកត ឌីវេឡុបមេន។

លោកថា ផ្លូវដែលកំពុងតែមមាញឹកនឹងការជួសជុលសាងសង់ពង្រីកថែមនិងដាក់ប្រព័ន្ធលូនាពេលនេះមាន ផ្លូវលេខ ៥០៣ មានទទឹង ៧ម៉ែត្រប្រវែង ៩៣០ ម៉ែត្រស្ថិតនៅក្នុងសង្កាត់ឡាបានសៀកនិងផ្លូវលេខ ៤៦ មានទទឹង ១០ម៉ែត្រ ប្រវែង ៧២៦ម៉ែត្រ ស្ថិត​នៅក្នុងសង្កាត់បឹងកន្សែងហើយផ្លូវទាំងពីរនេះទទួលសាងសង់ដល់ក្រុមហ៊ុន បានលុង។

ដោយឡែកផ្លូវដែលទទួលម៉ៅការដាក់ប្រព័ន្ធលូនិងក្រាលការ៉ូឡាអមសងខាងផ្លូវគឺជាការទទួលសាងសង់ដោយក្រុមហ៊ុនជុំមរកតឌីវេឡុបមេនដែលមាន ផ្លូវលេខ ៤៦ ផ្លូវលេខ ៧៨និងផ្លូលេខ ៥១។

លោកបានបញ្ជាក់បន្ថែមថា ផ្លូវទាំង ៣ ខ្សែដែលក្រុមហ៊ុនជុំមរកតឌីវេឡុបមេនកំពុងមមាញឹកនាពេលនេះគឺសុទ្ធតែដាក់លូផ្លូវនិងក្រាលការ៉ូឡាដូចៗគ្នា ហើយចំពោះផ្លូវដែលកំពុងសាងសង់នេះក៏ស្ថិតនៅក្នុងគម្រោងសាងសង់ក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ផងដែរ៕

អត្ថបទ៖ អ៊ុច សាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៦ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៧ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម