ព័ត៌មានជាតិ
ប្រទះឃើញមនុស្សស្លាប់នៅក្រោមសំណង់ស្ទាក់ទឹក បាតស្ទឹងសង្កែ សង្ស័យជាអំពើឃាតកម្ម
សពបុរសម្នាក់ដែលមាននាទីជាអ្នកបើករថយន្តដឹកដី ត្រូវបានគេប្រទះឃើញដេកស្លាប់ ផ្កាប់មុខក្នុងថ្លុកឈាម នៅលើបេតុងបាតស្ទឹង ដែលជាចំណុចសំណង់ស្ទាក់ទឹកស្ទឹងសង្កែ ដែលធ្វើឲ្យប្រភពជាច្រើនមានការសង្ស័យថា អាចជាអំពើឃាតកម្ម។

ការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ នៅត្រង់ចំណុចសំណង់ស្ទាក់ទឹកមួយកន្លែង ស្ថិតក្នុងភូមិស្នាពីមុខ ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង បន្ទាប់ពីបានឃើញសពបុរសម្នាក់ដេកស្លាប់ នៅក្នុងថ្លុកឈាមគួរឲ្យរន្ធត់ ដែលបុរសនោះមានឈ្មោះ វង់ ដារ៉ា ហៅវិចិត្រ អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅភូមិស្វាយជ្រះ ឃុំស្វាយជ្រះ ស្រុកឈ្នួល ខេត្តក្រចេះ មានមុខរបរជាអ្នកបើករថយន្តដឹកដីនៅក្នុងការដ្ឋាននេះ។

ក្រោយពីកម្លាំងជំនាញខេត្តចុះទៅពិនិត្យជាក់ស្តែង គឺសង្កេតឃើញថា សពមានស្លាកស្នាមដាច់រលាត់ទៅលើរាងកាយ ពិសេសនៅត្រង់ក្បាលនិងលើផ្ទៃមុខ ដោយសពមានសភាពដេកស្លាប់ផ្កាប់មុខទៅលើបេតុងបាតស្ទឹង និងមានឈាមជោកជាំ បន្ទាប់ពីបានផ្ងារសពឡើងគឺឃើញថា ខោជើងវែងដែលសពស្លៀក គឺគេបានរូតខោបើកហើយព្រមទាំងបានបញ្ចេញលិង្គមកខាងក្រៅខោលីអូបន្ថែមទៀត។
តាមការសន្និដ្ឋានជាបឋម គឺលោកស្នងការរង លឹម ពុទ្ធិឡា បានលើកឡើងថា អាចជាការឈរនោមភ្នាក់ស្នៀត ព្រោះកាលពីយប់ថ្ងៃទី៤ បុរសរូបនេះមានការផឹកស៊ីស្រវឹង ដែលគេសង្ស័យថា អាចដើរទៅលើសំណង់ដើម្បីនោម ប៉ុន្តែជាចៃដន្យច្រត់ខុសបង្កាន់ដៃ បណ្តាលឲ្យធ្លាក់មកបាតស្ទឹងតែម្តង ដែលមានកម្ពស់រហូតដល់ ១០,៦០ ម៉ែត្រឯណោះ ទើបបណ្តាលឲ្យស្លាប់តែម្តង។


ទោះបីជាការសន្និដ្ឋានបែបនេះក៏ដោយ ក៏សមត្ថកិច្ចនៅតែបន្តស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យបញ្ហានេះកាន់តែច្បាស់ថា វាមិនមែនជាអំពើឃាតកម្ម៕
អត្ថបទ៖ សោ និយមរ័ត្ន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ