Connect with us

ព័ត៌មានជាតិ

ខេត្តព្រៃវែងរកឃើញករណីឆ្លងជំងឺកូវីដចំនួន៣៦​នាក់បន្ថែម ធ្វើឲ្យខេត្តមានអ្នកជំងឺសរុបជាង​៦០០នាក់

បានផុស

នៅ

យោងតាមការធ្វើ​តេស្ត​រហ័ស (Rapid Test) នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្ត​ព្រៃវែង បាន​រកឃើញករណី​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន​៣៦​នាក់បន្ថែមទៀត នៅ​មូលដ្ឋាន​ក្រុង-ស្រុក​ចំនួន​៩ នៃ​ខេត្តព្រៃវែង ធ្វើឲ្យខេត្តមានអ្នកជំងឺសរុប៦៤៩នាក់។

រដ្ឋបាលខេត្តបានបញ្ជាក់ថា ចំនួនអ្នកឆ្លងទាំង៩ ក្រុង -ស្រុក នេះមាន ក្រុងព្រៃវែង ចំនួន​៤​នាក់​ ស្រុក​ព្រះស្ដេច ចំនួន​៩​នាក់ ស្រុក​បាភ្នំ ចំនួន​៣​នាក់ ស្រុក​ពោធិ៍​រៀង ចំនួន​១​នាក់ ស្រុក​ស្វាយ​អន្ទ​រ ចំនួន​៨​នាក់ ស្រុក​មេសាង ចំនួន​១​នាក់ ស្រុក​ពាម​រក៍ ចំនួន​១​នាក់ ស្រុក​ពាម​ជរ ចំនួន​៦​នាក់​ ស្រុក​ពារាំង ចំនួន​៣​នាក់។​

រដ្ឋាបាលខេត្តបញ្ជាក់ថា អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ទាំង៣៦​នាក់​ខាងលើ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ និង​តាម​មន្ទីរពេទ្យបង្អែក​ស្រុក​របស់​ពួកគេ​នីមួយៗ​។​

គិតត្រឹមថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ ខេត្តព្រៃវែងមានអ្នកជំងឺកូវីដ-១៩ សរុប៦៤៩នាក់ ព្យាបាលជាសះស្បើយចំនួន២៥៣នាក់ កំពុងសម្រាកព្យាបាលចំនួន៣៨៩នាក់ និងស្លាប់ចំនួន៧នាក់ ៕

អត្ថបទ ៖ សុខុម​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​ធ្លាក់​ព្រឹលខ្លាំង​ពេក រដ្ឋភាគខាងត្បូងអាមេរិកប្រកាសអាសន្ន ​ខណៈ​​មនុស្ស​២២០​លាននាក់​រង​ផល​ប៉ះពាល់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម