ព័ត៌មានជាតិ
កម្ពុជាចំណេញទាំំងលុយ ពេលវេលា ក្រោយរោងចក្រផលិតប៉េតុងកៅស៊ូដំបូង លេចរូបរាងនៅខេត្តកំពត
ខេត្តកំពត នឹងមានរោងចក្រផលិតបេតុងកៅស៊ូ (ASPHALT CONCRETE PLANT) លើកដំបូង សម្រាប់គាំទ្រក្នុងការលើកកម្ពស់ការស្តារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទូទាំងប្រទេសកម្ពុជា។
ក្រសួងសាធារណៈការនិងដឹកជញ្ជូន កំពុងតែដំឡើងរោងចក្រផលិតបេតុងកៅស៊ូ ដែលមានទីតាំងនៅស្រុកកំពង់ត្រាច ខេត្តកំពត ដែលនឹងរួចរាល់ក្នុងឆ្នាំ២០២១ នេះ។
![](https://www.kampucheathmey.com/wp-content/uploads/2021/06/196492185_1719996874851312_5298215780723448813_n-1024x890.jpg)
ក្នុងដំណើរទស្សនកិច្ចរោងចក្រផលិតបេតុងកៅស៊ូ ស្ថិតនៅភូមិកណ្តាលទួល ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពតកាលពីម្សិលមិញនេះ ឯកឧត្ដមទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល បានឲ្យដឹងថា សមត្ថភាពរោងចក្រនេះ អាចផលិតបេតុងកៅស៊ូបាន ១២០តោនក្នុងមួយម៉ោង។
លោកថា ក្រសួងបានបញ្ជាទិញសម្ភារៈតម្លៃជាង ១ លានដុល្លារ ដើម្បីយកមករៀបចំផ្គត់ផ្គង់ខ្សែសង្វាក់ក្នុងរោងចក្រ ដែលពេលនេះអ្នកជំនាញការកំពុងរៀបចំដំឡើង នឹងរួចរាល់នៅឆ្នាំនេះ។
“យើងមិនដែលមានរោងចក្រផលិតបេតុងកៅស៊ូខ្លួនឯងទេពីមុនមក យើងបានស្នើក្រុមហ៊ុនសៀងហៃ ផ្តល់ថវិកាទិញសម្ភារៈ ដើម្បីយកមកដំឡើងរោងចក្រផលិតបេតុងកៅស៊ូនេះ ដើម្បីបម្រើការថែទាំងលើកកម្ពស់ផ្លូវជាតិរបស់យើង”។
ឯកឧត្តមលើកឡើងបន្តថា ពេលមានរោងចក្រផលិតបេតុងកៅស៊ូដោយខ្លួនឯង យើងអាចគ្រប់គ្រងគុណភាព ម្ចាស់ការលើប្រើប្រាស់ មិនបាច់នាំចូលពីក្រៅទៀតទេ។ គុណប្រយោជន៍គឺជួយដល់ការងារជួសជុលថែទាំ សាងសង់ផ្លូវថ្នល់ឱ្យមានគុណភាព ប្រើប្រាស់បានយូរអង្វែង និងចំណេញថវិកាជាតិ។
លោកបញ្ជាក់ថា ក្រោយរោងចក្រនេះដំណើរការ ផ្លូវជាតិទូទាំំងប្រទេសនឹងប្រែក្លាយពី DBST ទៅជាកៅស៊ូ AC ដែលផ្តល់តម្លៃសេដ្ឋកិច្ចក្នុងការដឹកជញ្ជូន កាត់បន្ថយលុយជាតិក្នុងការថែទាំ និងធានាការប្រើប្រាស់បានយូរឆ្នាំ។
![](https://www.kampucheathmey.com/wp-content/uploads/2021/06/196352921_1719996908184642_2336273436700585643_n-1024x682.jpg)
ដោយសារវត្ថុធាតុដើមកម្ពុជាមានខ្លួនឯងដូចជា ថ្ម ខ្សាច់មាននៅក្នុងស្រុក លើកលែងកៅស៊ូដែលចម្រាញ់ពីកាកប្រេង ត្រូវនាំចូល។ យ៉ាងណា ការមានរោងចក្រនេះកម្ពុជានឹងកាត់បន្ថយតម្លៃក្នុងការនាំចូលបេតុងកៅស៊ូពីក្រៅប្រទេស អាចបំពេញតម្រូវការទាន់ពេលវេលា។
ឯកឧត្តស៊ុន ចាន់ថុលបន្តថា វិស័យឯកជនក៏អាចទិញផលិតផលបេតុងកៅស៊ូផលិតចេញពីរោងចក្រ ដោយក្រសួងនឹងបង្កើតអង្គភាពគ្រប់គ្រង ដើម្បីរៀបចំធ្វើលើការងារនេះ។
ឯកឧត្តមស៊ុន ចាន់ថុលក៏បានបញ្ជាក់បន្ថែមថា នៅឆ្នាំនេះ ឬឆ្នាំក្រោយ ក្រសួងនឹងបង្កើតរោងចក្រផលិតបេតុងកៅស៊ូមួយទៀត នៅខេត្តបាត់ដំបង ដែលតំបន់នោះកំពុងមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដូចជាគម្រោងផ្លូវជាតិលេខ ៥ ក៏ដូចជាផ្លូវជាតិជាច្រើនទៀតនៅតំបន់នោះដែលនឹងត្រូវកែសម្រួលពី DBST មក AC៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត