Connect with us

ព័ត៌មានជាតិ

អភិបាលខេត្ត​ព្រះសីហនុ​ដាក់បទបញ្ជា​ឱ្យ​ពង្រឹង​វិធានការ​ផាកពិន័យ និង​វិធានការ​ច្បាប់​នៅ​តំបន់​លឿង​

បានផុស

នៅ

លោក គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​ បានដាក់​បទបញ្ជា​ឱ្យ​ពង្រឹង​វិធានការ​លើ​ការផាកពិន័យ និង​វិធានការ​ច្បាប់​នៅ​តំបន់​លឿង​ បន្ទាប់ពី​មានការ​ឆ្លង​រាលដាល​ឡើងវិញ​នៅ​តំបន់​ទំនប់រលក​ ស្រុក​ព្រៃនប់ ​ខេត្ត​ព្រះសីហនុ​។​

ថ្លែង​ក្នុង​កិច្ចប្រជុំ​មួយ​ នៅថ្ងៃទី​៦ ខែមិថុនា លោកអភិបាលខេត្ត​ បាន​មានប្រសាសន៍ថា​ «ថ្ងៃនេះ​យើង​ប្រជុំ​ក្នុង​ក្របខណ្ឌ​គណ​:​បញ្ជាការ​ឯកភាព​រដ្ឋ​បាល​ខេត្ត​និង​ដាក់ចេញ​វិធានការ​រដ្ឋបាល​ក្នុងភូមិ​សាស្ត្រ​ក្រុងព្រះសីហនុ និង​ស្រុក​ព្រៃនប់​ នៃ​ខេត្ត​ព្រះសីហនុ​ជា​តំបន់​លឿង ដើម្បី​បង្ការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩»​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលខេត្ត បាន​បន្តទៀតថា កន្លងមក​ដោយសារ​កា​រខិត​ខំ​របស់​ក្រុមគ្រូពេទ្យ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ ធ្វើឱ្យ​ការបិទ​ខ្ទប់​របស់​យើង​ទទួលបាន​លទ្ធផល​ល្អប្រសើរដែល​បង្ហាញថា​ វិធាន​ការបិទ​ខ្ទប់​របស់​យើង​ត្រឹមត្រូវ និង​មានការ​ចូលរួម​ពី​ប្រជា​ពលរដ្ឋ​បាន​ពេញលេញ​។​

លោកអភិបាលខេត្ត​បាន​បញ្ជាក់ថា ប៉ុន្តែ​ប្រជាពលរដ្ឋ​មួយចំនួនដែល​រស់នៅ​តំបន់​ទំនប់រលក មិន​បាន​ចូលរួម​អនុវត្ត​ត្រឹមត្រូវ​តាម​វិធាន​សុខាភិបាល និង​ការណែនាំ ៣.​ការពារ ៣.​កុំ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទើប​ធ្វើឱ្យមាន​ការ​ឆ្លង​រាលដាល​ឡើងវិញ​។​

ទន្ទឹមនឹង​បន្ត​ដាក់​ជា​តំបន់​លឿង​នូវក្រុងព្រះសីហនុ និង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ លោក អភិបាល​ខេត្តបាន​ណែនាំ​ដល់​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្តត្រូវ​បន្ថែម​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​លើ​ការផាកពិន័យ​និង​វិធានការ​ច្បាប់​ចំពោះ​បុគ្គល​ដែល​មិន​អនុវត្តតាម​ការណែនាំ​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ៨ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ១៣ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានជាតិ១៤ ម៉ោង មុន

ជំនួបជាមួយសម្ដេចធិបតី, ប្រធានរដ្ឋសភាហ្វីលីពីន សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម