ព័ត៌មានជាតិ
ទាហានថៃបញ្ជូនពលករខ្មែរ១៧នាក់ មកទឹកដីខ្មែរវិញ បន្ទាប់ពីលួចឆ្លងខុសច្បាប់
ទាហានថៃឃាត់ពលករខ្មែរ១៧នាក់ ដែលបានលួចឆ្លងខុសច្បាប់ទៅរកការងារធ្វើនៅស្រុកថៃ ហើយបានបញ្ជូនមកឲ្យសមត្ថកិច្ចខ្មែរវិញ កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ ក្នុងទឹកដីស្រុកតាព្រះយ៉ា ខេត្តស្រះកែវ។
សមត្ថកិច្ចថៃបានឲ្យសមត្ថកិច្ចខ្មែរដឹងថា ពលករខ្មែរទាំង១៧នាក់ ក្នុងនោះមានប្រុស៩នាក់ និងស្រី៨នាក់បានលួចឆ្លងដែនចូលទៅថៃដើម្បីស្វែងរកការងារធ្វើនៅប្រទេសថៃ នៅម្តុំបរិវេណ បង្គោលឡាក់ 48 PTA 6037442955 ភូមិខៅលូកឆាង ឃុំតាព្រះយ៉ា ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ។

ពលករខ្មែរទាំង១៧នាក់ក្រោយពីកម្លាំងយោធាថៃធ្វើការសាកសួររួចមក ត្រូវបានធ្វើកំណត់ហេតុហើយបានបញ្ជូនឲ្យត្រឡប់មកមាតុប្រទេសវិញ តាមច្រកអូរបីជាន់ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ឲ្យសមត្ថកិច្ចខ្មែរចាត់ការបន្ត។ ពលករខ្មែរ១៧នាក់នោះ ត្រូវបានកម្លាំងជំនាញបញ្ជូនទៅមណ្ឌលចត្តាឡីស័កនៅស្រុកថ្មពួក ឲ្យបានគ្រប់ចំនួន១៤ថ្ងៃ ទើបអាចឲ្យវិលត្រឡប់ទៅផ្ទះវិញ។ក្នុងនោះកម្លាំងជំនាញបានជំរុញពលករខ្មែរទាំង១៧នាក់ ក្រោយពីបានវិលទៅដល់គេហដ្ឋានវិញហើយ ត្រូវចូលរួមយកចិត្តទុកដាក់ពីវិធាន៣កុំ ៣ការពារ ២អនុវត្តរបស់រាជរដ្ឋាភិបាលនិងការណែនាំរបស់ក្រសួងសុខាភិបាល៕
អត្ថបទ ៖ វ៉ាន់ ណាង


-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង