Connect with us

ព័ត៌មានជាតិ

ពលរដ្ឋនៅរាជធានីភ្នំពេញនឹងទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ‑១៩គ្រប់ៗគ្នានៅដើមខែកក្កដាឆ្នាំនេះ

បានផុស

នៅ

យោងតាមសាលារាជធានីភ្នំពេញបានឱ្យដឹងថា ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅនៅក្នុងរាជធានីភ្នំពេញនឹងទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ‑១៩គ្រប់ៗគ្នានៅដើមខែកក្កដាឆ្នាំ២០២១ខាងមុខនេះខណៈបច្ចុប្បន្នកំពុងចាក់ជួនប្រជាពលរដ្ឋ ចំនួន១១ខណ្ឌហើយមានខណ្ឌខ្លះបានចាក់រួចរាល់និងខណ្ឌខ្លះទៀតកំពុងដំណើរការចាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខណ្ឌចំនួន១១ខណ្ឌដែលកំពុងដំណើរការចាក់និងបានចាក់រួចហើយនោះ រួមមាន ខណ្ឌមានជ័យ, ខណ្ឌដង្កោ, ខណ្ឌកំបូល, ខណ្ឌពោធិ៍សែនជ័យ, ខណ្ឌឫស្សីកែវ ខណ្ឌទួលគោក ខណ្ឌបឹងកេងកង ខណ្ឌសែនសុខ ខណ្ឌចំការមន ខណ្ឌ៧មករានិងខណ្ឌច្បារអំពៅ ។

ចំណែកខណ្ឌ៣ទៀតដែលនៅសល់រួមមាន ខណ្ឌដូនពេញ ជ្រោយចង្វារនិងខណ្ឌព្រែកព្នៅសាលារាជធានីភ្នំពេញ នឹងចាក់សម្រាប់ដូសទី១ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី២៣ខែមិថុនានិងសម្រាប់ដូសទី២ចាប់ពីថ្ងៃទី២៥ ខែមិថុនាដល់ថ្ងៃទី៨ខែកក្កដាឆ្នាំ២០២១នៅតាមទីតាំងចំនួន១៤កន្លែងផ្សេងៗ។

ក្នុងនោះនៅខណ្ឌដូនពេញ។ពលរដ្ឋនៅសង្កាត់វត្តភ្នំនិងសង្កាត់ស្រះចក ចាក់នៅសាលាឋមសិក្សាហាំងង៉ោស្រះចក។ សង្កាត់ផ្សារកណ្តាលទី២ សង្កាត់ផ្សារថ្មីទី១ និងសង្កាត់ផ្សារចាស់ចាក់នៅសាលាបឋមសឹក្សានរោត្តម។ សង្កាត់ផ្សារកណ្ដាលទី១ សង្កាត់បឹងរាំងនិងសង្កាត់ជ័យជំនះចាក់នៅអនុវិទ្យាល័យចតុមុខ។

ខណ្ឌជ្រោយចង្វារ ។ពលរដ្ឋរស់នៅសង្កាត់ចតុមុខ សង្កាត់ផ្សារថ្មីទី២ និងសង្កាត់ផ្សារថ្មីទី ៣ ត្រូវចាក់នៅវិទ្យាល័យអនុវត្ត ។ ខណ្ឌជ្រោយចង្វា។ពលរដ្ឋនៅសង្កាត់ព្រែកតាសេក ចាក់នៅវត្ត សេដ្ឋាវ័ន្តវ័នហៅវត្តព្រែកតាគង់ ។ សង្កាត់បាក់ខែងចាក់នៅវត្តសុរិយាពោធិមាសហៅវត្តក្តីចាស់ ។  សង្កាត់កោះដាច់ចាក់នៅមណ្ឌលសុខភាពកោះដាច់  ។  សង្កាត់ជ្រោយចង្វាចាក់នៅមណ្ឌលសុខភាពជ្រោយចង្វារ  សង្កាត់ព្រែកលាបចាក់នៅផ្សារ ocic ។

ខណ្ឌព្រែកព្នៅ ។ ពលរដ្ឋនៅ សង្កាត់ព្រែកព្នៅចាក់នៅអនុវិទ្យាល័យព្រែកព្នៅ ។  សង្កាត់សំរោងចាក់នៅមណ្ឌលសុខភាពសំរោង។ សង្កាត់ពញាពន់ចាក់នៅមណ្ឌលសុខភាពពញ្ញាពន់ ។ សង្កាត់ពន្សាំងចាក់នៅសាលាបឋមសិក្សាបឹងប្រិយនិងសង្កាត់គោករការចាក់នៅមណ្ឌលសុខភាពគោករកា។

បើតាម សាលារាជធានីភ្នំពេញដើម្បីជំរុញការចាក់វ៉ាក់សាំងឲ្យបានលឿននិងឆាប់រហ័សសម្រាប់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធនាការជាតិចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដោយប្រើប្រាស់កម្លាំងសរុបនិងមធ្យោបាយសរុបរបស់ជាតិសំដៅបង្កើតឲ្យមានភាពស៊ាំសហគមន៍ទប់ទល់នឹងការឆ្លងរាលដាលនៃជំងឺកូវីដ ១៩។

សាលារាជធានីភ្នំពេញសូមក្រើនរំលឹកនិងអំពាវនាវសារជាថ្មីម្ដងទៀតចំពោះប្រជាពលរដ្ឋដែលត្រូវទទួលយកវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ត្រូវរក្សាឲ្យបានជាដាច់ខាតនូវគម្លាតសុវត្ថិភាពសង្គមពាក់ម៉ាសតម្រងជួរចៀសវាងការឈរប្រជ្រៀតគ្នាណែនណាន់តាន់តាប់ដោយត្រូវប្រកាន់ភ្ជាប់ការចូលរួមអនុវត្តនូវវិធានការរដ្ឋាភិបាលនិងវិធានការ៣ការពារនឹង៣កុំរបស់សម្ដេចអគ្គមហាសេនាបតីជោហ៊ុនសែនហ៊ុនសែនដោយឈរលើស្មារតីស្រឡាញ់ជាតិសហគមន៍គ្រួសារនិងអាយុជីវិតផ្ទាល់ខ្លួនក្នុងឆន្ទៈរួមគ្នាជាធ្លុងមួយដើម្បីឈានទៅកាត់ផ្ដាច់និងលុបបំបាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈឆ្នាំ២០២១នៅរាជធានីភ្នំពេញឲ្យបានឆាប់ៗខាងមុខនេះ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​សមត្ថកិច្ច​​អាមេរិក​​បាញ់សម្លាប់​​បុរស​ម្នាក់​សង្ស័យ​បង្កភេរវកម្ម​​នៅថ្ងៃ​​បុណ្យ​ឆ្លងឆ្នាំ​

សេចក្ដីជូនដំណឹង២ ថ្ងៃ មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង២ ថ្ងៃ មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង២ ថ្ងៃ មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង២ ថ្ងៃ មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ក្នុងឱកាសចូលឆ្នាំសកល ២០២៥

Sokha Hotels

ព័ត៌មានពេញនិយម