ព័ត៌មានជាតិ
ស្រវឹងស្រាចុះមុជទឹកទន្លេ ពេលប្ដីទៅមើល ឃើញស្លាប់បាត់
ស្ត្រីម្នាក់ផឹកស្រា និងហូបបាយជាមួយប្តី ហើយក៏នាំគ្នាចុះមុជទឹកទន្លេពេលប្តីឡើងមុនបន្តិចស្រាប់តែប្រពន្ធលង់ស្លាប់បាត់។
នគរបាលនៃអធិការនគរបាលខណ្ឌដូនពេញបានឲ្យដឹងថា ករណីមនុស្សលង់ទឹកស្លាប់នោះបានភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចក្នុងទឹកទន្លេសាបត្រើយខាងលិច ផ្លូវព្រះស៊ីសុវត្ថិ ភូមិទី២ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ ទូន សុផាន ភេទស្រី ឆ្នាំកំណើត០២.០២.១៩៨៧ មុខរបរអ៊ុតសក់ ទីកន្លែងកំណើត ឃុំព្រែកពោធិ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
បើតាមការបំភ្លឺរបស់ឈ្មោះ យ៉ត ផល ភេទប្រុស ឆ្នាំកំណើត១៩៧៩ ទីកន្លែងកំណើតស្រុកមោងឫស្សី ខេត្តបាត់ដំបង មុខរបរសន្តិសុខ(ប្ដីសព) បានបំភ្លឺថា កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៩និង៤០នាទី ជនរងគ្រោះបានយកបាយមកឲ្យគាត់ហូបនៅកន្លែងគាត់យាម ពេលកំពុងហូបបាយជាមួយគ្នា ប្រពន្ធចង់ហូបស្រា រូបគាត់បានទៅទិញស្រាចំនួនកន្លះលីត្រ ឲ្យប្រពន្ធហូបបន្ទាប់មកប្រពន្ធក៏សុំគាត់ចុះទៅមុជទឹកទន្លេ ហើយគាត់ក៏បានជូនប្រពន្ធទៅដល់ច្រាំងទន្លេ ហើយក៏បានមុជទឹកទន្លេជាមួយគ្នា មួយសន្ទុះគាត់ក៏បានឡើងមកមុន ព្រោះប្រញាប់យកឯកសណ្ឋានសន្តិសុខទៅបោក ហើយត្រឡប់មកអង្គុយលេងក្បែរកន្លែងគាត់ធ្វើការវិញ។ ដោយបាត់ប្រពន្ធយូរពេកគាត់ក៏បានដើរទៅរក ពេលទៅកន្លែងកើតហេតុស្រាប់តែឃើញប្រពន្ធគាត់ផ្កាប់មុខក្នុងទឹកជាប់នឹងថ្ម រួចគាត់ក៏បានឈោងលើកចេញពីទឹក ហើយរត់មករាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានដើម្បីជ្រាបតែម្តង។ បុរសជាប្តីបញ្ជាក់ថា ប្រពន្ធគាត់ជាមនុស្សដែលញៀនស្រាជាប្រចាំ។

ក្រោយពីកើតហេតុកម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍បានចុះដល់ទីតាំងកើតហេតុ រួចរាយការណ៍ជូនព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងសហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ យកសំណាក និងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ និងពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបង្កើតគណៈកម្មការធ្វើកោសល្យវិច័យ ពិនិត្យសពនិងកន្លែងកើតហេតុ។
ក្រោយចុះដល់កន្លែងកើតហេតុ និងឆ្លងតាមការពិនិត្យរបស់លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ និងការិយាល័យជំនាញបច្ចេកទេសវិទ្យាសាស្ត្រកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា សពជនរងគ្រោះស្លាប់ដោយលង់ទឹក។
បច្ចុប្បន្នសពត្រូវបានប្រគល់ឲ្យបងស្រីបង្កើតឈ្មោះ ទូន សុភី ភេទស្រី អាយុ៥០ឆ្នាំ យកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕
អត្ថបទ ៖ រស្មី


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី