ព័ត៌មានជាតិ
ស្រាវជ្រាវបានស្លាកលេខ ក្រុមឡានដឹកដីផឹកស៊ី ចាក់ធុងបាស់ ស៊ីផ្លេរឡានពេញព្រៃនៅគីរីរម្យ
ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ កំពុងស្រាវជ្រាវស្វែងរកក្រុមអ្នកបើកឡានដឹកដីមួយក្រុមដែលបានផឹកស៊ី ចាក់ធុងបាស់ ឡូឡា ស៊ីផ្លេរឡានពេញព្រៃ ធ្វើឲ្យប៉ះពាល់ភ្ញៀវទេសចរនៅរមណីនដ្ឋានគិរីរម្យ ក្រោយពីកំណត់បានអត្តសញ្ញាណតាមរយៈស្លាកលេខរថយន្ត។
លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាឱ្យកម្លាំងនគរបាលចុះស្រាវជ្រាវករណីខាងលើ នៅទីតាំងផ្លូវឡើងភ្នំគីរីរម្យ ក្នុងឃុំចំបក់ ស្រុកភ្នំស្រួច (នៅតំបន់ទេសចរណ៍មាត់ទឹកស្រះស្រង់ គីរីរម្យ)។

សមត្ថកិច្ចខេត្តកំពង់ស្ពឺបានបញ្ជាក់ថា យោងតាមការបំភ្លឺរបស់អ្នកលក់ដូរនៅចំណុចទីតាំងខាងលើរៀបរាប់ប្រាប់ថា កាលពីថៃ្ងទី៣០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១១និង៣៥នាទី មានក្រុមរថយន្ដបែនដឹកដីប្រមាណ០៦គ្រឿង បានឡើងមកឈប់សំរាកលេងនៅចំណុចមាត់ទឹកស្រះស្រង់ ដែលទីតាំងចំណុចកើតហេតុគឺស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ដោយក្រុមរថយន្ដបែនទាំងនោះបានចាក់ធុងបាស់ឮៗ និងផឹកស៊ី រាំច្រៀងយ៉ាងសប្បាយ។ ប៉ុន្ដែការផឹកស៊ីរហូតដល់ម៉ោងប្រមាណ១៥និង៣០នាទី ទើបក្រុមពួកគេបានចាកចេញទៅវិញ។
ក្នុងនោះក្រុមរថយន្តបែន០២គ្រឿង ដែលចេញក្រោយគេ បានចុចស៊ីផ្លេរឡានយ៉ាងយូរឮរំពងពេញព្រៃប្រមាណ១៥នាទី ទើបឈប់ រួចចេញបាត់ទៅ។ ចំណុចនេះហើយដែលធ្វើឱ្យភ្ញៀវទេសចរដទៃទៀត មានការខឹងសម្បារនឹងក្រុមរថយន្ដឡានបែនដឹកដីទាំងនោះ។

តាមរយៈកិច្ចសហការជាមួយជំនាញពាក់ព័ន្ធកម្លាំងនគរបាល ធ្វើការស្រាវជ្រាវពិតជាមានសកម្មភាពដូចការរៀបរាប់របស់ប្រជាពលរដ្ឋ តែក្រុមរថយន្ត បែនដឹកដីទាំង០៦គ្រឿង គឺមិនមានទីលំនៅក្នុងភូមិសាស្ដ្រខេត្ដកំពង់ស្ពឺនោះទេ។
សមត្ថកិច្ចបានព្យាយាមរករូបភាពជាអត្ដសញ្ញាណក្រុមរថយន្ដបែនដឹកដីទាំងនោះដើម្បីបង្ហាញ និងពិនិត្យលើស្លាកលេខរថយន្ដ ក្នុងចំណោមរូបភាពរកឃើញ ស្លាកលេខរថយន្ត (ចង្កូតស្ដាំ) 2-1986 យោងតាមកំណត់ត្រាស្វែងរកយានយន្តម៉ាក NISSAN ផលិតឆ្នាំ ១៩៩៨ ជាកម្មសិទ្ធិរបស់ឈ្មោះ នឹម ទុំ មានអាសយដ្ឋាន ផ្ទះ៨៨ ផ្លូវ.៥ #48 សង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ៕

វិធានការបន្ដ គឺមន្ដ្រីឧទ្យាននុរក្សបរិស្ថានគ្រប់គ្រងតំបន់គីរីរម្យ នឹងធ្វើការត្រួតពិនិត្យ លើករណីដែលភ្ញៀវទេសចរឡើងមកកម្សាន្តនៅក្នុងតំបន់នោះជាបន្ដទៀត៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី