ព័ត៌មានជាតិ
ផ្ទុះអាវុធមួយគ្រាប់ លើយុវជនប្រុសស្រី៣នាក់ សង្ស័យប៉ុនប៉ងប្លន់យកម៉ូតូ តែមិនបានសម្រេច
ជនសង្ស័យមួយក្រុម ជិះម៉ូតូជាច្រើនគ្រឿង បានជិះដេញស្ទាក់ម៉ូតូមួយគ្រឿងដោយយុវជនប្រុសស្រីចំនួន៣នាក់ ដកខ្សែក្រវាត់វាយបណ្ដាលឲ្យរបួសយុវជនពីរនាក់ រួចដកកាំភ្លើងបាញ់គំរាម១គ្រាប់សង្ស័យប៉ុនប៉ងប្លន់យកម៉ូតូ តែមិនបានសម្រេច បង្កឲ្យការផ្អើលកាលពីវេលាម៉ោង២និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចមុខច្រកចូលមន្ទីរពេទ្យកាល់ម៉ែត្រ ជំហៀងខាងជើង តាមផ្លូវលេខ៨០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពពីប្រជាពលរដ្ឋឃើញហេតុការណ៍នេះ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញមានរថយន្តស៊េរីទំនើបម៉ាកអូរឌីមួយគ្រឿង និងម៉ូតូម៉ាកស្កុបពីពណ៌ខ្មៅមួយគ្រឿង គ្មានស្លាកលេខ ជិះដោយយុវជនប្រុសស្រីចំនួន៣នាក់(ស្រីម្នាក់) ដោយធ្វើដំណើរពីកើតទៅលិច ដោយរថយន្តធ្វើដំ ណើរនៅមុខ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យមួយក្រុមមានគ្នាចំនួន៥ នាក់ ជិះម៉ូតូចំនួន៤គ្រឿង ម៉ាកឌ្រីមសង់ចំនួន២ គ្រឿង ម៉ាកហុងដាស្កុបពី១គ្រឿង និងម៉ូតូធំម៉ាកXRមួយគ្រឿង ធ្វើដំណើរមកពីក្រោយ។

ប្រភពដដែលបានបន្តទៀតថា ភ្លាមនោះជនសង្ស័យដែលជិះម៉ូតូធំបានមកស្ទាក់ពីមុខម៉ូតូជនរងគ្រោះ រួចដកខ្សែក្រវ៉ាត់វាយទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួសយុវជន២នាក់ រួចដកកាំភ្លើងបាញ់គំរាម១គ្រាប់ឡើងលើ ធ្វើឲ្យជនរងគ្រោះរត់ចូលក្នុងពេទ្យឲ្យគេជួយ។ បន្ទាប់មកជនសង្ស័យក៏បម្រុងលើម៉ូតូជនរងគ្រោះ តែត្រូវបានប្រជាពលរដ្ឋលក់ដូរនៅក្បែរកន្លែងកើតហេតុមានការផ្អើលឆោឡោធ្វើឲ្យជនសង្ស័យគ្មានឱកាសរួចក៏នាំគ្នាជិះម៉ូតូគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។ប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានដាក់ការសង្ស័យទៅលើករណីខាងលើនេះថា សង្ស័យជាករណីប្លន់យកម៉ូតូ តែមិនបានសម្រេច។

ក្រោយកើតហេតុគេឃើញមានវត្តមានលោកមេប៉ុស្តិ៍សង្កាត់ស្រះចក បានដឹកនាំកូនចៅចុះមកពិនិត្យនិងសួរនាំនៅកន្លែងកើតហេតុ រួចបាននាំយុវជនម្នាក់ដែលជិះរថយន្តជាមិត្តភ័ក្ដិជនរងគ្រោះទៅសួរនាំ និងដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីងាយស្រួលឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមរកមុខជនសង្ស័យយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕
អត្ថបទ ៖ សុខា



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ