Connect with us

ព័ត៌មានជាតិ

ជនសង្ស័យឆក់ទូរស័ព្ទពីស្ដ្រីម្នាក់នៅលើស្ពានអាកាស​ស្ទឹងមានជ័យត្រូវកម្លាំងនគរបាលអន្តរាគមន៍ខណ្ឌមានជ័យឃាត់ខ្លួនបាន

បានផុស

នៅ

ជនសង្ស័យម្នាក់ដែលធ្វើសកម្មភាពឆក់ទូរស័ព្ទពីស្ដ្រីម្នាក់នៅលើស្ពានអាកាសស្ទឹងមានជ័យកាលពីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានកម្លាំងនគរបាលអន្តរាគមន៍ពិសេសរបស់អធិការនគរបាលខណ្ឌមានជ័យធ្វើការបង្ក្រាបបានហើយកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុច​ផ្ទះសំណាក់ស្រែលាភ តាមបណ្ដោយផ្លូវបេតុង ក្នុងភូមិស្ទឹងមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យមានឈ្មោះ ជា ចយ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបនិងស្នាក់នៅមិនពិតប្រាកដ ហើកនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីស្ត្រីម្នាក់នៅលើស្ពានអាកាសស្ទឹងមានជ័យកាលពីវេលាម៉ោង១២រសៀល ថ្ងៃទី១៦ ខែវិច្ឆិកា មានពិតប្រាកដមែន។

សមត្ថកិច្ចបានបញ្ជាក់ថា មុនពេលឃាត់ខ្លូនជនសង្ស័យបាន កម្លាំងអន្តរាគមន៍ពិសេសនៃអធិការនគរបាលខណ្ឌមានជ័យ បានធ្វើការជិះល្បាតក្នុងភូមិសាស្ត្រ ដើម្បីការពារសុវត្តិភាពជូនប្រជាពល់រដ្ធ។ ពេលមកដល់ចំណុចមុខផ្ទះសំណាក់ស្រែលាភ ក៏ប្រទះឃើញជនសង្ស័យក៏ឃាត់សួរនាំនិងឆែកឆេលើខ្លួន ក៏ឃើញសម្ភារះកាច់សោរករម៉ូតូមួយចំនួននិងទូស័ព្ទមួយគ្រឿងរបស់ស្ត្រីរងគ្រោះ ដែលជនសង្ស័យធ្វើសកម្មភាពឆក់បាននៅលើស្ពានអាកាសស្ទឺងមានជ័័យកាលពីរសៀលថ្ងៃទី១៦។

ក្រោយពីឆែកឃើញវត្ថុតាងមួយចំនួននៅលើខ្លួនជនសង្ស័យបែបនេះសមត្ថក៏ធ្វើការឃាត់ខ្លួនជនសង្ស័យយកទៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យចាត់ការតាមផ្លូវច្បាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

លោក តាន់ ហ្សង់ហ្វ្រង់ស្វ័រ÷ ករណីយល់ច្រឡំគ្នារវាងសមាជិកសភាជប៉ុន ជាមួយទូតកម្ពុជា មិនអាចធ្វើឱ្យទំនាក់ទំនងកម្ពុជាជប៉ុនស្រុតចុះឡើយ

សន្តិសុខសង្គម៤ ម៉ោង មុន

សមត្ថកិច្ចខណ្ឌកំបូល ឃាត់ម៉ូតូ​ដែល​ប្រេីប្រាស់​សុីម៉ាំង​បំពង​សំឡេង​កែច្នៃ​១០គ្រឿង

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស

ព័ត៌មានជាតិ៥ ម៉ោង មុន

អាជ្ញាធរខេត្តជាប់ព្រំដែន អះអាងថា ច្រកទ្វាររវាងកម្ពុជា-ថៃ គឺដំណើរការធម្មតា ពុំមានការបិទឡើយ

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ក្រុមហ៊ុន WOWNOW ពង្រីកចំនួនរថយន្តតាក់ស៊ីថ្មី ១០០គ្រឿងបន្ថែម!

Sokha Hotels

ព័ត៌មានពេញនិយម