ព័ត៌មានជាតិ
ក្រុមហ៊ុន Luenthai Holdings Ltd. ទទួលបានឈ្មោះអគារបៃតង (Green Building)ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា
រោងចក្រថ្មីរបស់ក្រុមហ៊ុន Luenthai Holdings Ltd. ដែលមានឈ្មោះ អិកស៍អូ ថិច អ៊ិនដាសស្ទៀល ឯ.ក. ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់នៅទីក្រុងភ្នំពេញ និងជាអគារដំបូងគេបង្អស់នៅក្នុងប្រទេស កម្ពុជាដែលបានទទួលស្គាល់ជាប្រភេទ Gold Certified ស្ថិតនៅក្រោម LEED V4 Building and Construction (BD+C) ជាប្រព័ន្ធវាយតម្លៃសំណង់អគារថ្មី ដោយក្រុមប្រឹក្សាសហរដ្ឋអាមេរិក US Green Building Council។
អគារនេះមានទំហំលាតសន្ធឹងរហូតដល់ទៅ25,000ម៉ែត្រក្រឡា ដែលអាចឲ្យកម្មករនិយោជិតធ្វើការបំពេញការងារបានរហូតដល់ទៅ10,000 នាក់ សម្រាប់ដំណើរការផលិតកម្មសម្លៀកបំពាក់ដែលមានម៉ាកល្បីល្បាញជាលក្ខណៈអន្តរជាតិ។ អគារមានលក្ខណៈជាសិល្បៈនៃដំណើរការផលិតកម្ម ឧស្សាហកម្មបែបឌីជីថលឈានមុខ ប្រព័ន្ធស្វ័យប្រវត្តិកម្មកម្រិតខ្ពស់ បរិបទនៃការបំពេញការងារមានលក្ខណៈល្អឥតខ្ចោះ ទាំងអស់នេះស្ថិតក្នុងបរិបទចំណាត់ថ្នាក់ពិភពលោក។
LEED មកពីពាក្យថា ភាពជាអ្នកដឹកនាំលើការចនាការគ្រប់គ្រងថាមពល និងបរិស្ថាន ដែលជាវិញ្ញាបនបត្របញ្ជាក់លក្ខណៈអគារបៃតងដ៏វិសេសវិសាលនៅក្នុងពិភពលោកនាសម័យកាលបច្ចុប្បន្ន។ វិញ្ញាបនបត្រ LEEDបញ្ជាក់លក្ខណៈអគារបៃតងនេះ មាន4កម្រិត រួមមាន៖ Certified, Silver, Gold និង Platinum ដែលមានលក្ខន្តិក:វាយតម្លៃV4 LEED ដ៏តឹងរ៉ឹងបំផុត។ ការទទួលបានវិញ្ញាបនបត្រ LEED Gold ជាសញ្ញាបង្ហាញថា ក្រុមហ៊ុន Luenthai Holdings Ltd និង ក្រុមហ៊ុន អិកស៍អូ ថិច អ៊ិនដាសស្ទ្រៀល ឯ.ក. មានការតាំងចិត្តខ្ពស់ឈានទៅរកនិរន្តរភាព។
ក្រុមហ៊ុន អិកស៍អូ ថិច អ៊ិនដាសស្ទ្រៀល ឯ.ក. អាចសម្រេចបាននូវការប្រព្រឹត្តទៅជាគំរូពាក់ព័ន្ធនឹងប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពលជាមួយនឹងការដំឡើងប្រព័ន្ធចំហាយត្រជាក់ផ្ទាល់ អំពូលភ្លើងLED និងការដំឡើងប្រព័ន្ធសូឡាដើម្បីសន្សំបាន10%ពីការប្រើប្រាស់ថាមពលសម្រាប់ផលិតកម្ម។ ការរចនាតាមស្ថាបត្យកម្ម ត្រូវបានគិតគូរយ៉ាងហ្មត់ចត់ដើម្បីប្រាស់ប្រាស់ពន្លឺថ្ងៃតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីកាត់បន្ថយការប្រើពន្លឺអំពូល និងបង្កើនការមើលឃើញប្រកបដោយផាសុកភាព។ ការប្រើប្រាស់ថាមពល និងទឹក គឺត្រូវបានបំពាក់ sub meter ទូទាំងអគារទាំងមូលដើម្បីធានាឲ្យបានថាភាពមិនប្រក្រតីនឹងត្រូវបានសម្គាល់ និងដោះស្រាយភ្លាមៗ។ គំនិតផ្ដួចផ្ដើមទាំងនេះនឹងកាត់បន្ថយឧស្ម័នកាបូនិច ដែលកើតមានរហូតដល់ទៅ1,151តោនជារៀងរាល់ឆ្នាំ។ បន្ថែមទៅលើការកាត់បន្ថយឧស្ម័នកាបូនិច វាផ្តោតខ្លាំងទៅលើការបង្កើតបរិយាកាសការងារប្រកបដោយផាសុកភាពសម្រាប់កម្មករនិយោជិត។ VOCមានកម្រិតទាប/សម្ភារៈ និងសារធាតុគីមីសាយភាយតិចតូច ដែលផ្តើមឡើងពីគ្រឿងសង្ហារិម ថ្នាំលាប និង កម្រាលឥដ្ឋត្រូវបានជ្រើសរើសយ៉ាងសម្អិតសម្អាង ដើម្បីលុបបំបាត់ហានិភ័យដែលអាចកើតមានឡើងចំពោះអ្នកបំពេញការងារ ស្របពេលដែលប្រព័ន្ធស្រូបបញ្ចូលខ្យល់បរិសុទ្ធត្រូវបានបំពាក់ដើម្បីបង្កើនគុណភាពខ្យល់ក្នុងបន្ទប់។
លក្ខណៈវិសេសដោយឡែកមួយរបស់រោងចក្រផលិតសម្លៀកបំពាក់នេះគឺ ទីលានបាល់ទាត់ដែលមានទំហំសមស្របស្ថិតនៅជាន់ខាងលើដំបូលអគារ ដែលជាគំនិតផ្ទាល់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់ដែលស្រលាញ់វិស័យកីឡានិងមានការប្រកួតលេងយ៉ាងទៀងទាត់ (មុនការផ្ទុះឡើងនៃជំងឺកូវីដ-19)ជាមួយកម្មករនិយោជិត។ ពួកគាត់មានកម្មវិធីកីឡាផ្ទាល់ខ្លួនផងដែរ និងក្លឹបដែលមានឈ្នោះថា XO United FC បង្កើតឡើងដើម្បីបង្វែរក្មេងៗទាន់ខ្យល់ឲ្យឆ្ពោះទៅរកវិស័យកីឡា ដែលមានចក្ខុវិស័យ “ផ្លាស់ប្តូរយុវជនកម្ពុជា ទៅរកគោលដៅមួយ នាពេលមួយ”។
គម្រោងនេះ ត្រូវបានគ្រប់គ្រងដើម្បីសម្រេចបានូវការប្រព្រឹត្តទៅដ៏វិសេសវិសាលស្របតាម វិញ្ញាបនបត្រLEEDដោយសារ ការរចនាធ្វើឡើងបន្តពីដំណាក់កាលដំបូងនៃដំណើរការរចនាអគារ។ រួមបញ្ចូលគ្នាជា មួយក្រុមការងារគម្រោងពី Luenthai Holdings Ltd/XO Tex Ltd. ក្រុមហ៊ុនម៉ៅការសំណង់ Vision Builders Ltd. និងក្រុមហ៊ុន ប្រឹក្សាយោបល់ Blue Snow Energy ដែលសហការយ៉ាងជិតស្និទ្ធតាំងពីគម្រោងដើមដំបូង ដើម្បីកំណត់គោលដៅនិរន្តរភាព និងបង្កើតផែនការច្បាស់លាស់ដើម្បីសម្រេចវាទៅបាន។
បន្ថែមពីវិញ្ញាបនបត្រ LEED v4 GOLD អគារមួយនេះជាគម្រោងសាកល្បងផងដែលសម្រាប់វិញ្ញាបនបត្រថ្មីអគារបៃតង(Green Building) ដែលបង្កើតឡើងតាមរយៈក្រុមប្រឹក្សាកម្ពុជា Cambodian Green Building Council (CamGBC) ដែលគេរំពឹងថានឹងទទួលបានចំណាត់ថ្នាក់មាស(Gold rating)ផងដែរ។
*ផ្អែកតាម 0.55 តោនCO2e/MWH សម្រាប់ឆ្នាំ 2021
Luen Thai Email Disclaimer: http://www.luenthai.com/disclaimer/
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ