ព័ត៌មានជាតិ
ម៉ោងជិត ៦ល្ងាច សពកម្មកររអិលជើងធ្លាក់ចូលទឹកសមុទ្រ រកឃើញមកទើរអណ្តែតក្បែរផែប្រេងក្រុមហ៊ុន LHR
ព្រះសីហនុ៖ កម្មករទូកនេសាទម្នាក់ ដែលរអិលជើងធ្លាក់ទឹកកាលពីព្រឹកថ្ងៃទី៥ខែមិថុនា ម្សិលមិញនេះ ពេលនេះសាកសពត្រូវគេរកឃើញហើយ ដោយសាពបានអណ្តែតរសាត់មកក្បែរចំនុចក្បាលស្ពានជាប់ផែប្រេងក្រុមហ៊ុន LHR នៅម៉ោង១៧និង៤០នាទី ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១។ សាកសពត្រូវបានប្រជាពលរដ្ឋនេសាទស្រង់ឡើងគោកនៅចំណុចចំការដូងស្ថិតនៅ ក្រុម៥ ភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងថា យោងតាមលទ្ធផលធ្វើកោសល្យវិច័្ចយ របស់អធិការនគរបាលស្រុកស្ទឹងហាវបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ ដោយសារឈ្លក់ទឹកពិតប្រាកដមែន ហើយករណីនេះបណ្តាលមកពីការធ្វេសប្រហែស។ បច្ចុប្បន្ន សាកសពត្រូវបានប្រគល់អោយក្រុមគ្រួសារនិងសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
![](https://www.kampucheathmey.com/wp-content/uploads/2021/06/សព-1024x768.png)
សូមរម្លឹកថា កម្មករទូកនេសាទសមុទ្រប្រភេទមងអូសម្នាក់ បានរអិលជើងធ្លាក់ចូលក្នុងទឹកសមុទ្របានកើតឡើងនៅវេលាម៉េាង៥ និង០០នាទីព្រឹក ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅចំនុច ដាវលេខ ៤៥/ ៩០០និង ៣៥ /៩០០ នៅក្នុងភូមិ០១ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ក្រោយកើតហេតុភ្លាមៗ ម្ចាស់ទូកនេសាទរួមក្រុមទូកនេសាទផ្សេងទៀត បាននាំគ្នាចេញស្វែងរុករកជនរងគ្រោះភ្លាម តែរកមិនឃើញ។ ជនរងគ្រោះមានឈ្មោះ មាន់ តេន ភេទប្រុស អាយុ ៥៦ឆ្នាំ មុខរបរកម្មករនេសាទ មានទីលំនៅស្ថិតនៅភូមិ ឈើទាលរាំ ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត៕
អត្ថបទ៖ ស៊ុយ ចាន់ធា
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៤ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១៥ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១៥ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៦ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង